en     km
en     km

កូរ៉េខាងជើងអះអាងថា បើធ្វើសង្រ្គាមជាមួយអាមេរិកមិនបាច់ប្រទេសណាជួយទេ

Share

កូរ៉េខាងជើង ៖ ប្រទេសប្រកាន់របបផ្ដាច់ការនៅកូរ៉េខាងជើង បានប្រកាសថា ខ្លួនត្រូវការពារខ្លួនឯងប្រសិនបើ អាមេរិកផ្ទុះ សង្រ្គាមជាមួយកូរ៉េខាងជើង ដោយមិនចាំបាច់ឱ្យប្រទេសណាជួយឡើយ។

រថក្រោះរបស់កូរ៉េខាងជើង។
រថក្រោះរបស់កូរ៉េខាងជើង។

ការអួតអាងរបស់កូរ៉េខាងជើង បានធ្វើឡើងឆ្លើយតបអាមេរិកដែលបានដាក់ពង្រាយនាវាចម្បាំង លើឧបទ្វីបកូរ៉េ ហើយត្រូវ បានមើលឃើញថា ជាសញ្ញាបង្កសង្រ្គាមយ៉ាងពិតប្រាកដ ប្រឆាំងក្រុងព្យុងយ៉ាង។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន ជាផ្លូវការ KCNA ដែលបានស្រង់ សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យ ក្រសួងកាបរទេសកូរ៉េខាងជើងចុះផ្សាយនៅថ្ងៃអង្គារ ទី១១ មេសា នេះ។

សេចក្ដីថ្លែងការណ៍បន្តថា ការដាក់ពង្រាយសព្វាវុធអាមេរិកលើឧបទ្វីបកូរ៉េ ពិតជាចលនាមួយឈ្លានពាន ហើយនឹងនាំមកនូវ ដំណាក់កាលធ្ងន់ធ្ងរមួយ។

កាលពីថ្ងៃអាទិត្យ អាមេរិកបានបញ្ជូននាវាចម្បាំង ដ៏ធំមួយគឺនាវា Carl Vinson ផ្ទុកដោយយន្តហោះ ចម្បាំងរាប់សិបគ្រឿង ហើយអមដោយនាវាពិឃាត ទៅដាក់ពង្រាយនៅសមុទ្រកូរ៉េខាងត្បូង ដែលធ្វើឱ្យក្រុងព្យុងយ៉ាង ប្រតិកម្មដូចនេះ។

មេបញ្ជាការអាមេរិកប្រចាំអាស៊ីប៉ាស៊ីហ្វិច បាននិយាយថា អាមេរិកមានកាតព្វកិច្ចត្រៀមការពារសម្ព័ន្ធមិត្ត ក្នុងតំបន់បើមាន ការគំរាមកំហែងណាមួយ។

តែក្រសួងការបរទេសកូរ៉េខាងជើងព្រមានថា ខ្លួននឹងធ្វើឱ្យអាមេរិកទទួលខុសត្រូវ ចំពោះវិនាសកម្មបើសង្រ្គាមផ្ទុះឡើង។

អំឡុងផ្ទុះសង្រ្គាមលើឧបទ្វីបកូរ៉េឆ្នាំ១៩៥០-៥៣  ដែលនាំឱ្យពុះជ្រៀកប្រទេសនេះជា ២ មកដល់សព្វថ្ងៃនេះ គឺជាសង្រ្គាម ត្រជាក់ ហើយកាលនោះចិន និង រុស្ស៊ី ជួយកូរ៉េខាងជើង៕CNA

Share

ព័ត៌មានទាក់ទង

Image