en     km
en     km

វិភាគ ៖ អាមេរិកទំនងនឹងធ្វើស៊ីកូរ៉េខាងជើងឆាប់ៗនេះហើយ បើចិនមិនចាត់ការទាន់ពេលនោះ(មានសំឡេង)

Share

ការដែលអាមេរិក ក្រោមការដឹកនាំ របស់គណបក្សសាធារណរដ្ឋដែល និយមសង្រ្គាម  គឺគោលនយោបាយការបរទេស និងគោលនយោបាយការពារជាតិ ត្រូវតែដើរទន្ទឹមគ្នា។ មានន័យថា បើរដ្ឋមន្ត្រីក្រសួងការបរទេសគំរាម វាយប្រហារ ប្រទេសណា គឺក្រសួងការពារជាតិ ត្រូវតែរៀបចំយុទ្ធសាស្ត្រ និងយុទ្ធវិធី ដើម្បី ធ្វើសង្រ្គាម ។ ជាការពិត បន្ទាប់ពីលោក Rex Tillerson រដ្ឋមន្ត្រីការបរទេសជាន់ដី កូរ៉េខាងត្បូងភ្លាម  លោកបានព្រមាន ធ្វើសង្រ្គាមប្រឆាំងកម្មវិធីនុយក្លេអ៊ែរកូរ៉េ ខាងជើង ហើយភ្លាមនោះ មន្ទីរប៉ុងតាហ្គោន ក៏បាន រៀបចំយុទ្ធសាស្ត្រដើម្បីសង្រ្គាមផងដែរ។

តើសង្រ្គាមអាមេរិក-កូរ៉េខាងជើង អាចផ្ទុះឡើងឆាប់ៗនេះទេ ?

ស្តាប់សំឡេង៖
នាវាមុជទឹករបស់អាមេរិក
នាវាមុជទឹករបស់អាមេរិក

សកម្មភាពចល័តសព្វាវុធនិង កងទ័ពបន្ទាប់ពីសង្រ្គាមពាក្យសម្ដី ជាការពិតរយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ ប្រទេស ទាំង ២ បានចល័តទ័ពប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង ២ ផ្ទុះសង្រ្គាមពាក្សសម្ដីដាក់គ្នា។ លោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិកព្រមានចាត់ការកូរ៉េខាងជើង ដោយមិនចាំបាច់ប្រទេសចិនចូលពាក់ព័ន្ធ។

ប្រតិកម្មតបវិញ លោក គីម ជុងអ៊ុន ប្រកាសស្វាគមន៍បើអាមេរិក ចង់ធ្វើសង្រ្គាមដោយព្រមាន បាញ់កាំជ្រួចបំពាក់ដោយ ក្បាលគ្រាប់នុយគ្លេអ៊ែ។ សង្រ្គាមពាក្យសម្ដីនៅតែបន្ត ហើយការចល័តទ័ពក៏ចាប់ផ្ដើមដែរ។

បន្ទាប់ពីក្រុង ព្យុងយ៉ាង បាញ់កាំជ្រួចជាថ្មីទៀតកាលពីថ្ងៃពុធសប្ដាហ៍មុន ដែលជាការផ្គើនអាមេរិក ដែលធ្វើឱ្យ ដូណាល់ត្រាំ ឈឺចាប់ ហើយប្រាប់ក្រុងព្យុងយ៉ាងថា មានតែធ្វើសង្គ្រាមជាមួយអ្នកទេទើបអាចដោះស្រាយ បានកម្មវិធីនុយក្លែអ៊ែ ដ៏ចម្រូង ចម្រាស់។

ទាំងនេះ ជាការបង្កើតផ្កាភ្លើងសង្រ្គាមលើឧបទ្វីបកូរ៉េ។ ដោយសាររឿងនេះ អាមេរិកបង្កើនវត្តមានសព្វាវុធថែមទៀត ទៅដាក់ ពង្រាយនៅសមុទ្រកូរ៉េ។

កាលពីថ្ងៃអាទិត្យទី ៩ មេសា អាមេរិកបានបញ្ជូននាវាចម្បាំង ដ៏ធំអបដោយនាវាពិឃាត ៥ គ្រឿង បំពាក់ដោយ គាំជ្រួចខណៈ អាមេរិកមានទ័ពនៅលើទឹកដីកូរ៉េខាងត្បូង ជិត ៣ ម៉ឺននាក់ហើយ។

កាលពីសប្ដាហ៍មុន អាមេរិក ដាក់ពង្រាយ បានដាក់ពង្រាយរួចហើយ កាំជ្រួច បាញ់កាំជ្រួច (Thaad)នៅតាមព្រំដែន កូរ៉េខាង ត្បូងហើយ ធ្វើឱ្យក្រុងព្យុងយ៉ាង ចល័តសម្ដែងកំហឹង ហើយត្រៀមទ័ពដើម្បីធ្វើ់សង្រ្គាមរយៈពេលយូរជាមួយអាមេរិក ។

ប្រទេសណាអាចជួយកូរ៉េខាងជើង បើសង្រ្គាមសង្រ្គាមផ្ទុះឡើង?

នាវាផ្ទុកយន្តហោះរបស់អាមេរិក
នាវាផ្ទុកយន្តហោះរបស់អាមេរិក

ទំនងគ្មានប្រទេសណាហ៊ានចេញមុខ ជួយកូរ៉េខាងជើង ដូចសម័យសង្រ្គាមត្រជាក់លើ ឧបទ្វីបកូរ៉េ នេះទេដែលកាលណោះ គឺសង្គ្រាមមនោគមន៍វិជ្ជា ហើយសង្គ្រាមនេះកើតឡើងនៅឆ្នាំ ១៩៥០-៥៣ នាំឱ្យ កូរ៉េពុះចែកជា ២ មកដល់សព្វថ្ងៃនេះ។

អ្វីដែលបានអះអាងដូចនេះ គឺដោយសារតែក្រុង ព្យុងយ៉ាង បានសាកល្បងកាំជ្រួចជាច្រើនលើកមកនេះ ពុំដែលលឺប្រទេស ចិន ឬ រុស្ស៊ី ជួយការពារប្រទេសផ្ដាច់ការនេះទេ ហើយពួកគេមានតែព្រមានទៀតផង។ ចំណែកប្រទេសតូចៗទៀត ក៏មិន ឃើញជួយ ការពារប្រទេសដឹកនាំដោយជនផ្ដាច់ការវ័យក្មេង គីម ជុងអ៊ុន នេះដែរ។ បើដូច្នេះមែន កូរ៉េខាងជើង អាចគ្រោះ ថ្នាក់ ជាមួយនឹងអាមេរិកយ៉ាងពិតប្រាកដ ។

សម្ព័ន្ធមិត្តស្លាប់រស់របស់អាមេរិក

សេតវិមានបាននិយាយថាលោកត្រាំបានទូរស័ព្ទទៅ នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ដោយ អ្នកទាំង២សន្ទនាគា្នអំពី កង ទ័ពអាមេរិក វាយប្រហារស៊ីរី ហើយនាំឱ្យក្រុងតូក្យូចង់ ឃើញអាមេរិកធ្វើ់ដូចនេះ ទៅលើរបប ក្រុងព្យុងយ៉ាងបើមានហេតុ ការណ៍កើតឡើង។

លោក អាបេ បានគាំទ្រអាមេរិក ចាត់វិធានការលើរបប បាសា អាល់អាសាដ តែលោកគិតវិធានការនេះ នាំឱ្យក្រុង ព្យុងយ៉ាង ដឹងខ្លួនហើយអាចថបថយ មហិច្ឆតារបស់ខ្លួន ទម្លាក់ចោល កម្មវិធីអាវុធនុយក្លែអ៊ែរ តែផ្ទុយទៅវិញ មេដឹកនាំ គីម ជុងអ៊ុន ថ្កោលទោសអាមេរិក ហើយចាត់ទុកខ្លួនឯងថា ត្រឹមត្រូវដែលចេះការពារខ្លួន មុនមានការវាយប្រហារ។ ចំណែក កូរ៉េខាងត្បូង បើទោះជា ពុំមានប្រធានាធិបតី តែក្រសួងការពារជាតិប្រទេសនេះប្ដេជា្ញគៀកស្មាជាមួយអាមេរិក ដើម្បី ប្រឆាំងកូរ៉េខាង ជើង។

គ្រឿងសព្វាវុធ និងកងទ័ពកូរ៉េខាងជើង

សព្វាវុធរបស់កូរ៉េខាងជើង។
សព្វាវុធរបស់កូរ៉េខាងជើង។

កូរ៉េខាងជើងមាន កងទ័ពប្រយុទ្ធ ៩៥ម៉ឺននាក់ មានរថគ្រោះ ៤២០០គ្រឿង មាន រថពាសដេក ២២០០គ្រឿង មានកាំភ្លើង ត្បាល ៨៦០០គ្រឿង មានកាំជ្រូច ៤៨០០ដើមហើយ មានក្បាលគ្រាប់នុយក្លែអ៊ែរ ចំនួន១៦គ្រាប់។

បើនិយាយអាមេរិកមានអាវុធនុយក្លែអ៊េរ វិញ គឺមានរហូត ៤០១៨គ្រាប់។ បើផ្ទុះសង្រ្គាមគឺអាមេរិកប្រកដជាប្រើយន្តហោះ B-52 បំពាក់ដោយ គ្រាប់នុយក្លែអ៊ែរ វាយ ប្រហារលើ ក្រុងព្យុងយ៉ាង ស្របពេលនាវាចម្បាំងច្រើនគ្រឿងទៀត បាញ់កាំជ្រូច ទប់ស្កាត់កាំជ្រួចរបស់ ក្រុងព្យុងយ៉ាង៕

Share

ព័ត៌មានទាក់ទង

Image