en     km
en     km

កូរ៉េ​ខាងជើង​ថ្កោលទោស​អា​មេ​រិ​ក​ករណី​បាញ់​មី​ស៊ី​ល​លើ​កងទ័ព​ស៊ី​រី​

Share

ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃសៅរ៍នេះ បានថ្កោលទោសអាមេរិកដែលបានវាយប្រហារមីស៊ីល ទៅលើមូលដ្ឋានទ័ពអាកាសស៊ីរី ថាជាទង្វើឈ្លានពានមិនអាចលើកលែងបានឡើយ។នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េខាងជើងចុះផ្សាយកាលពីថ្ងៃទី០៨ ខែមេសា។

north-korea

ក្រសួងការបរទេសកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍ថា៖ «ការវាយប្រហារមីស៊ីលរបស់អាមេរិក លើប្រទេសស៊ីរី ពិតជាទង្វើឈ្លានពាន រំលោភទៅលើដែនអធិបតេយ្យភាពរបស់ប្រជាជាតិដទៃ ហើយយើងថ្កោលទោសដាច់ខាតចំពោះរឿងនេះ»។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានបន្តថា ៖ «ធាតុពិតនៃទង្វើនេះបានបញ្ជាក់ថា ការសម្រេចចិត្តរបស់យើងក្នុងការពង្រឹងអានុភាពយោធារបស់យើង ដើម្បីត្រៀមតទល់ជាមួយសត្រូវ គឺជាជម្រើសដ៏ត្រឹមត្រូវជាទីបំផុត»។

គេសង្កេតឃើញ មានប្រទេសតែ៣ប៉ុណ្ណោះ ថ្កោលទោសអាមេរិក ក្នុងនោះមាន រុស្ស៊ី អៀរ៉ង់ រួមនិងកូរ៉េខាងជើងនេះដែរ ។ ក្រៅពីនេះ មានការគាំទ្រអាមេរិកពេញទំហឹងមានសហភាពអឺរ៉ុប ជប៉ុន និងប្រទេស មួយនៃតំបន់មជ្ឈឹមបូព៌ា។

ការវាយប្រហារមីស៊ីលចំនួន៥៩គ្រាប់របស់អាមេរិក ទៅលើប្រទេសស៊ីរី បានបណ្តាលឲ្យកងទ័ពស៊ីរី ៤ នាក់ស្លាប់និងមូលដ្ឋានទ័ពអាកាស ៩កន្លែង ត្រូវបានកំទេច៕ CNA

 

Share

ព័ត៌មានទាក់ទង

Image