ប្រជាជន ប្រទេស Venezuelansដែលគាំទ្រ គណបក្ស ប្រឆាំង បានធ្វើបាតុកម្ម ហើយ បង្កឱ្យផ្ទុះកុប្បកម្ម ដោយសារ មានការប៉ះទង្គិចជាមួយប៉ូលិស ករណីមិនព្រមរំលាយការប្រមូលផ្ដុំ ដែលប្រឆាំងនិងការចេញបំរាម មិនឱ្យលោក Henrique Capriles មេដឹកនាំបក្សប្រឆាំងធ្វើនយោបាយរយៈពេល ១៥ ឆ្នាំ ។
បណ្ដាញផ្សាយព័ត៌មាន BBC បានរាយការណ៍ថា ប៉ូលីសបង្ក្រាបកុប្បកម្ម បានបាញ់កាំភ្លើង ឧស្ម័ន បង្ហូរទឹកភ្នែក ទៅលើបាតុករនៅទីក្រុង Caracas ដោយសារហ្វូងមនុស្សជាច្រើនម៉ឺននាក់ នោះ ព្យាយាមបុករបាំងប៉ូលិស ហើយសំដៅឡោមព័ន្ធរដ្ឋសភា។
តាមប្រភពដដែល បាតុកម្មនេះ បាមផ្ទុះឡើង មួយសប្ដាហ៍មកហើយ ។
ក្នុងការតវ៉ានេះ បាតុករ បានស្រែកថា «គ្មានទេមេដឹកនាំផ្ដាច់ការនៅ Venezuelans »។
ក្នុងហេតុការណ៍នេះ មនុស្សយ៉ាងតិចម្នាក់ត្រូវបានស្លាប់ ។
ជុំវិញរឿងនេះ បាតុករបានទាមទារឱ្យប្រធានាធិបតី Nicolas Maduro ធ្វើប្រជាមតិ បើមានច្បាប់ហាមធ្វើនយោបាយ។ ឮ
កាលពីឆ្នាំ ២០១៥ មេដឹកនាំបក្សប្រឆាំងម្នាក់ទៀត គឺ លោក Leopoldo Lopez ត្រូវបានកាត់ទោស ១៤ឆ្នាំ ពី បទបង្កការញ៉ុះញុង់ប្រឆាំងរដ្ឋាភិបាល។
ប្រទេស Venezuelans ដែលស្ថិតនៅក្នុងទី្វបអាមេរិក ឡាទីន ត្រូវបានមើលឃើញថា ក្រោមការដឹកនាំរបស់លោក Nicolas Maduro បានដឹកនាំប្រទេសបែបផ្ដាច់ការធ្វើឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងខ្លាំង៕ BBC