en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ អំពាវនាវ​កុំឱ្យ​ពលរដ្ឋ​លេង​គប់​ទឹក​ទៅ​លើ​អ្នកដំណើរ​

Share

ភ្នំពេញ៖ នៅខណៈពិធីបុណ្យចូលឆ្នាំជិតចូលមកដល់ សម្ដេចនាយករដ្ឋមន្ដ្រីបានអំពាវនាវឱ្យពលរដ្ឋចៀសវាងការលេងល្បែងគប់ទឹក និងការលេងប៉ាតម្សៅ ទៅលើអ្នកដំណើរ ដែលនាំអោយមានគ្រោះថ្នាក់ចរាចរណ៍។

hun-sen-thum-28-01

វីដេអូបឃ្លីបអំពាវនាវរបស់ប្រមុខរដ្ឋាភិបាល ត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមរបស់សម្ដេច នៅថ្ងៃអាទិត្យ ទី៩ មេសានេះ។

ក្នុងនោះការអំពាវនាវនេះ សម្ដេចក៏បានឱ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការអុជធូប អុជទៀន ឬក៏លេងល្បែងទាំងឡាយណាដែលនាំឱ្យការមានជម្លោះ ហើយចំពោះកងសន្ដិសុខ និងសមត្ថកិច្ច ត្រូវចេញជួយការពារសណ្ដាប់ធ្នាប់នៅថ្ងៃចូលឆ្នាំឱ្យបានម៉ឺងម៉ាត់។

ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ ចាប់ផ្ដើមនៅថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦មេសា ហើយពិធីទទួលទេវតានៅម៉ោងចាប់ផ្ដើមនៅវេលាម៉ោង ៣ ៖ ១២នាទី ទាបភ្លឺ ថ្ងៃទី ១៤មេសា៕

 

Share

ព័ត៌មានទាក់ទង

Image