ក្រុងម៉ានីល៖ លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីនកាលពី ថ្ងៃព្រហស្បតិ៍ បានបញ្ជាកងទ័ពឱ្យទៅដាក់ ពង្រាយ នៅលើកោះសមុទ្រចិនខាងត្បូង ដែលទង្វើនេះជាការបង្កើតវត្តមានយោធានៅលើកោះនោះ ប្រជែងជាមួយ នឹងទីក្រុងប៉េកាំង។
លោក Duterte បានបញ្ជាដូចនេះ នៅពេល លោក ទៅ ពិនិត្យមើល ជំរុំ របស់កងទ័ព នៅ ប៉ាឡាវ៉ាន់ ។ លោក និយាយថា៖ «អ្នករាល់គ្នាគឺត្រូវ ចាប់យកកោះទាំងនោះ ហើយ យើងអាចរស់នៅបាន គឺលើកោះ ដែលជាក្រុមប្រជុំកោះ Spratly »។
ប្រទេសចិនបានអះអាងថា ខ្លួនមានអធិបតេយ្យភាព ស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូង ទោះបីជាមានពាក្យបណ្តឹង គូប្រជែងពីប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏ដោយ ។ដោយសាររឿងនេះចិន បានកសាងឡើងយ៉ាងឆាប់រហ័ស កោះ សិប្បនិម្មិតដែលមានសមត្ថភាពឱ្យយន្តហោះចុះចត ។
ពីមុន លោក duterte បានស្វែងរកឱ្យមានភាព ប្រសើរឡើងនូវទំនាកទំនងជាមួយទីក្រុង ប៉េងកាំងដោយការទទួលយកវិធី សាស្រ្តជំនួស ពាក្យបណ្តឹងប្រឈមមុខដាក់គ្នា។
លោកប្រធានាធិបតីលោក Duterte បាន ប្ដេជ្ញាថាលោកនឹងទៅកាន់ទីនោះដែរ ហើយ យកទង់ជាតិហ្វីលីពីន លើកោះនោះ ផងដែរ។
លោក duterte៖ “យ៉ាងហោចណាស់សូមឲ្យយើងទទួលបាននូវអ្វីដែលជារបស់យើងពូឥឡូវនេះ ដែលវាជារបស់យើងព្រោះ យើងមាន កោះចំនួននៅ១០ នៅប្រជុំកោះ Spratly »។
ឆ្លើយតបនឹងលោក duterte ក្រសួងការពារជាតិបានបញ្ជាក់ថា ខ្លួនបានត្រៀមរួចហើយដើម្បីចូលទៅរកកោះទាំង ៩ របស់ យើងនៅទីនោះ ក្នុងនោះមានកោះ Thitu island ដែលកងទ័ពហ្វីលីពីនធ្លាប់ទៅកាន់កាប់ម្ដង»។
លោក Duterte បាននិយាយថាលោកអាចទៅទស្សនាកោះ Thitu នៅថ្ងៃទី១២ ខែ មិថុនា ដើម្បីប្រារ្ធពទីវាឯករាជ្យរបស់ ប្រទេសហ្វីលីពីននិងបានលើកទង់របស់ប្រទេសនេះនៅទីនោះ។
មន្រ្តីស្ថានទូតចិននៅទីក្រុងម៉ានីលហាក់មានកាភ្ញាក់ផ្អើលនៅពេល អ្នកសារព័ត៌មានAFP បានចោទសួរអំពអំពី សេចក្តី ប្រកាស លោក Duterte ប៉ុន្តែបានបង្វែរសំនួរ ទៅសួរក្រសួងការបរទេសចិននៅទីក្រុងប៉េងកាំងវិញ។
ប្រទេលហ្វីលីពីនដែលស្ថិតនៅក្រោមការដឹកនាំរបស់ លោក Benigno Aquino បានប្រឈម យ៉ាងខ្លាំង ដោយសារក្រុង ម៉ា នីលប្ដឹង ចិន ទៅសាលាក្ដី ដែលគ្រាំទ្រដោយអង្គការសហប្រជាជាតិដោយបានសម្រេច ឱ្យក្រុងម៉ានីលមានសិទ្ធិកាន់កាប់ ។
ប៉ុន្តែ លោក Duterte ដែលបានចូលកាន់តំណែង កាលពីឆ្នាំមុន បានធ្វើឱ្យហ្វីលីពីនទទួលបានជំនួយជាច្រលនរយលាន ដុល្លារ ពីទីក្រុង ប៉េកាំង ដោយមេដឹកនាំរូបនេះ មិនព្រមអនុវត្តសាលក្រមរបស់តុលាការអន្តរជាតិនេះ។
យ៉ាងណាក៏ដោយប្រទេសចិនបាន គ្រប់គ្រងភាគច្រើននៅក្នុងតំបនថ្មប៉ប្រះទឹក នៃសមុទ្រចិនខាងត្បូងរួមទាំងសមុទ្រនៅ តំបន់ Scarborough Shoal ដែលក្រុងប៉េកាំង បានរឹបអូសពីទីក្រុងម៉ានីលក្នុងឆ្នាំ 2012 មានចំងាយប្រហែល 230 គីឡូម៉ែត្រ ពីកោះ Luzon របស់ហ្វីលីពីន។
តែជាមួយគ្នានេះប្រទេស ទាំងពីរមាន គំរោងធ្វើការចរចាបញ្ហានេះនៅក្នុងប្រទេសចិននៅខែឧសភា។
វៀតណាម,ម៉ាឡេស៊ី,ព្រុយណេ,និងកោះតៃវ៉ាន់ ក៏មានជំលោះជាមួយក្រុងប៉េកាំងទាក់ទិននឹងជំលោះ ដែនទឹក នៅសមុទ្រចិនខាងត្បូងនេះដែរ ៕ CNA