អាមេរិក ៖ ជំនួបកំពូលនៃប្រធានាធិបតីប្រទេសមហាអំណាចចំនួន ២ ដែលមានទំនាស់នឹងគ្នា បានចាប់ផ្ដើមហើយ នៅថ្ងៃ សុក្រនេះ គឺរវាងលោក ដូណាលត្រាំ និងសមភាគីចិន ស៊ី ជីនភីង ដែលគ្រាន់ចាប់ផ្ដើមភ្លាម មេដឹកនាំ ទាំង២ហាក់មើលគ្នា តឹងភ្នែក។
លោក ដូណាលត្រាំ ដៀងភ្នែកបន្តិចចោលកន្ទុយភ្នែកទៅលោក ស៊ី ជីនភីង ខណៈលោក ស៊ី ជីនភីង ញញឹមបន្តិច។ អ្នកទាំង ពីរជួបគ្នានៅក្នុងពិធីទទួលទានអាហារពេលល្ងាចនៅឯទីក្រុងម៉ាឡាអាហ្គូនៃរដ្ឋហ្លរីដា សហរដ្ឋអាមេរិក។
មេដឹកនាំទាំងពីរត្រូវបានជំនួយការសេតវិមានអញ្ជើញឱ្យមកជួបគ្នា ហើយបានចាប់ដៃរលាក់។តែនេះទើបតែជាលើកដំបូង ប៉ុណ្ណោះ នៃជំនួបកំពូលមេដឹកនាំប្រទេសមហាអំណាចពិភលោកពីរនេះ ដែលមានទំនាស់នឹងគ្នាមិនចេះចប់។
ក្នុងជំនួបកំពូលនេះ របៀបវារៈដ៏តានតឹង គឺ មាន ៥ ចំនុច ក្នុងនោះ លើកឡើងអំពីការបាញ់សាកល្បងអាវុធមីស៊ីល និងនុយ ក្លេអ៊ែរបស់កូរ៉េខាងជើង, បញ្ហាពាណិជ្ជកម្មប្រទេសទាំងពីរ ទំនាក់ទំនងជាមួយតៃវ៉ាន់-អាមេរិក បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាសិទ្ធិមនុស្ស។
បញ្ហាទាំង៥ចំណុចនេះ ហើយដែល ជាការទាក់ទាញ អ្នកសង្កេតការណ៍ឱ្យមានការយកចិត្តទុកដាក់និងវិភាគបញ្ហាអនាគត នៃប្រទេសមហាអំណាចធំពីរនេះ ។ តែអ្នកសង្កេតការណ៍មើលឃើញថា ប្រទេសទាំងពីរទំនងរកចំនុចរួមគ្នាយ៉ាងលំបាក បំផុត។ បញ្ហាកូរ៉េខាងជើងថា គឺ ជារបៀបវារៈស្រួចស្រាវជាងគេ ព្រោះមុនលោក ស៊ី ជីនភីង មកកាន់សហរដ្ឋអាមេរិក លោក ត្រាំ បានប្រាប់ឱ្យចិន ឈប់មានទំនាក់ទំនងជាមួយក្រុងព្យុងយ៉ាង ហើយបើក្រុងប៉េកាំងមិនទទួលយកសំណើនេះ បាននោះ ក្រុងវ៉ាស៊ីនតោន នឹងសម្រេចចាត់ការប្រឆាំងកូរ៉េខាងជើងដោយឯកតោភាគី ។
អ្វីដែលអ្នកសង្កេតការណ៍គិតថា តានតឹងទៀតនោះ ទំនងប្រហែលជាលោកត្រាំព្រមានលោក ស៊ី ជីងភីងផ្ទាល់រឿងកូរ៉េខាង ជើងនេះ ដែលចង់មិនចង់អាមេរិកអាចធ្វើសង្រ្គាមជាមួយកូរ៉េខាងជើងក៏ថាបាន។
តែចំពោះទំនាក់ទំនងកោះតៃវ៉ាន់ និងអាមេរិក ក៏ជាបញ្ហាតានតឹងដែរ ដែលបញ្ហានេះ លោកត្រាំពិតជាប្រាប់ចិនថា កោះ តៃវ៉ាន់ នៅតែជាសម្ព័ន្ធមិត្តរបស់អាមេរិកជានិច្ច ទោះបីជាអាមេរិកទទួលស្គាល់គោលនយោបាយចិនតែមួយក៏ដោយ។
ចំណែកឯបញ្ហាទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសមហាអំណាចទាំងពីរក៏ស្ថិតក្នុងស្ថានភាពលំបាកផងដែរ ដោយសារតែអាមេរិករកឃើញចិនលួចកម្មសិទ្ធបញ្ញាជាច្រើនហើយធ្វើអោយប៉ះពាល់ដល់ស្ដង់ដារពាណិជ្ជកម្មពិភពលោក ដែលជារឿយៗអាមេរិកចោទចិនរំលោភលើច្បាប់ពាណិជ្ជកម្មពិភពលោក ។
ស្របពេលនេះ បញ្ហាសមុទ្រចិនខាងត្បូងគឺជារឿងរ៉ាវ អន្ដរជាតិ ដែលទីក្រុងប៉េកាំងប្រឆាំងក្រុងវ៉ាស៊ីនតោន កុំអោយចូលលូក លាន់ក្នុងជម្លោះនេះ ព្រោះវាជាបញ្ហាតំបន់ ខណៈដែលមហាអំណាចសេដ្ឋកិច្ចទីពីរ ពិភពលោកនេះ បានពង្រីកដែនទឹករបស់ ខ្លួនតាមរយៈការស្ថាបនាកោះសិប្បនិម្មិតរបស់ខ្លួនជាច្រើននៅលើប្រជុំកោះ ស្ព្រាតលី ដែលនាំអោយមានជម្លោះអន្ដរជាតិមក ដល់ពេលនេះ ព្រោះអាមេរិក និងប្រទេសពាក់ព័ន្ធចាត់ទុកតំបន់នោះជាតំបន់នាវាចរអន្ដរជាតិ៕ប្រភព៖BBC