en     km
en     km

អង្គភាពគំាពារជនរងគ្រោះស្វែងរកជំនួយសម្រាប់ជនរងគ្រោះ​ដោយ​របបខ្មែរក្រហម (មានសំឡេង)

Share

ភ្នំពេញ៖ក្រុមអ្នកច្បាប់កំពុងស្វែងរកជំនួយបន្ថែមសំរាប់ផ្តល់សំណងដល់ជនរងគ្រោះដោយរបបខ្មែរក្រហម។ ការផ្តល់សំណងនេះសំរាប់សំណុំរឿង០០២/២។

khmer-rul-thum-01

 អង្គភាពគាំពារជនរងគ្រោះនៃសាលាក្តីខ្មែរក្រហមនិងក្រុមមេធាវីនៅថ្ងៃព្រហស្បត្តិ៍នេះបានស្វែងរកជំនួយមូលនិធិបន្ថែមសំរាប់ផ្តល់សំណងដល់ជនរងគ្រោះដោយរបបខ្មែរក្រហម។គឺជាសំណងក្នុងក្របខណ្ឌសំណុំ រឿង០០២វគ្គ២ដែលគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ៥ លានដុល្លារអាមេរិក។

ប្រធានអង្គភាពគំាពារជនរងគ្រោះនៃសាលាក្តីខ្មែរក្រហម លោក ហង្ស វណ្ណៈ មានប្រសាសន៍ក្រោយពី កិច្ចប្រជុំស្វែងរកមូលនិធិសំរាប់សំណងដល់ជនរងគ្រោះថាអង្គភាពគាំពារជនរងគ្រោះត្រូវការថវិកាជាង២លានដុល្លារអាមេរិកទៀតក្នុងចំណោមគម្រោងទឹកប្រាក់ចំនួន៥លានដុល្លារ។ហើយទឹកប្រាក់ទាំងនេះនឹង ត្រូវប្រើប្រាស់សំរាប់ការផ្សះផ្សារផ្លូវចិត្ត និងការសាងសង់ស្តូបនិមិត្តរូបដល់ជនរងគ្រោះ ជាដើម។  «ដើម្បីឱ្យមានថវិកាគ្រប់សម្រាប់គម្រោងទំាង១៨យើងត្រូវការប្រហែលជា ៥លាន បច្ចបប្បន្នយើងបានរៃអង្គាសបាន៥០% សូមអំពាវទាំងម្ចាស់ជំនួយជាតិ និងអន្តរជាតិ ឱ្យចូលរួមក្នុងការឧបត្ថម្ភជាថវិកាដើម្បីឱ្យគម្រោងនេះអនុវត្តបាន»។

khmer-rul-thum-02

ចំណែកមេធាវីដើមបណ្តឹងរដ្ឋប្បវេណី លោក ហុង គឹម សួន មានប្រសាសន៍ថាការបង្កើតគម្រោងនេះ ពិតជាមានសារៈសំខាន់ក្នុងការជួយធ្វើឱ្យជនរងគ្រោះនៅក្នុងរបបខ្មែរក្រហមស្ងប់ចិត្ត។ស្ងប់ចិត្តនេះដោយ សារតែគម្រោងនេះនឹងជួយព្យាបាលផ្លូវចិត្តពួកគេតាមរយៈការធ្វើស្តូបជូនជនរងគ្រោះដែលបង្ហាញពីរឿងរ៉ាវដែលបានកើតទ្បើងនាពេលកន្លងមក។  «ខ្ញុំតំណាងដើមបណ្តឹងរដ្ឋប្បវេណីខ្ញុំក៏សូមអំពាវផងដែរទំាងរាជ រដ្ឋាភិបាលកម្ពុជាទំាងម្ចាស់ជំនួយដែលក្នុងប្រទេសក្រៅប្រទេសសំឱ្យជួយដល់គម្រោងសំណងជាស្តូបឬ ក៏ជាទីគោរពសក្ការៈបូជាហ្នឹងឱ្យបានមួយខេត្តមួយដែរទោះបីមិនបានទំាងអស់ក៏បានបន្ថរបន្ថយនូវការឈឺចាប់របស់ដើមបណ្តឹងរដ្ឋប្បវេណីដែរ»។

khmer-rul-thum-03

របបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមបានសម្លាប់ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧លាននាក់ចន្លោះពីខែមេសាឆ្នាំ១៩៧៥ដល់ខែមករាឆ្នាំ១៩៧៩។អតីតមេដឹកនាំកំពូលខ្មែរក្រហមចំនួនពីរនាក់គឺនួន ជា អតីតប្រធានសភានិងខៀវ សំផន អតីតប្រធានរដ្ឋសម័យខ្មែរក្រហមកំពុងស្ថិតក្រោមការកាត់ទោសក្នុង សំណុំរឿង០០២។

លោកវេជ្ជបណ្ឌិត ឈឹម សុធារ៉ា នាយកប្រតិបត្តិឯកទេសជំងឺផ្លូវចិត្ត លើកទ្បើងដែរថាការបង្កើតគម្រោង សំណងនេះនឹងជួយសម្រួលផ្នែកផ្លូវចិត្តជនរងគ្រោះ។ «អ្វីដែលសំខាន់នៅពេលនេះគឺជនរងគ្រោះទំាងអស់ហ្នឹងគាត់មានអារម្មណ៍ថាឧក្រិដ្ឋកម្មឬទុក្ខវេទនាដែលគាត់បានជួបប្រទះកន្លងមកហ្នឹងត្រូវបានគេទទួលស្គាល់ ចងក្រងជាប្រវត្តិសាស្រ្តការទទួលស្គាល់ការ ឈឺចាប់របស់គាត់ ហើយការជួយការគំាទ្រនេះខ្ញុំគិតថាជាកត្តាសំខាន់ណាព្យាបាលផ្លូវចិត្តរបស់គាត់»។

មានជនរងគ្រោះដោយរបបខ្មែរក្រហមចំនួន ៣,៨៦៧នាក់បានដាក់បណ្តឹងសុំតាំងខ្លួនជាដើមបណ្តឹង រដ្ឋប្បវេណីក្នុងសំណុំរឿង០០២វគ្គ២នេះ៕

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង