en     km
en     km

ពលរដ្ឋថៃនាំគ្នាសម្អាតប្រាសាទឲ្យស្អាតសម្រាប់សង្រ្កានឆ្នាំថ្មី

Share

ថៃ៖ ពិធីបុណ្យសង្រ្កានឬពិធីបុណ្យចូលឆ្នាំថ្មីរបស់ថៃគឺនៅសល់មិនដល់ពីរសប្ដាហ៍នោះទេ ដែលខណៈនេះ ប្រជាជនរស់ នៅ តំបន់ប្រាសាទបុរាណ ដូចជានៅខេត្តយ៉ាឡា បាននាំគ្នារៀបចំប្រព្រឹត្តិការណ៏សម្អាតប្រាសាទដើម្បីស្វាគមន៍ ភ្ញៀវ ទេស ចរណ៍ក្នុងអំឡុងពេលបុណ្យប្រពៃណីនេះ។

ប្រាសាទថៃ
ប្រាសាទថៃ

សកម្មភាពនេះគឺជាការឧទ្ធិសកុសលឲ្យព្រះមហាក្សត្រ Bhumibol Adulyadej របស់ថៃដែលបានសោយទីវង្គតកាលពី ខែតុលាឆ្នាំ២០១៦។

មន្រ្តីរដ្ឋនិងសាធារណៈជនរួមទាំងពុទ្ធសាសនិក និងម៉ូស្លីមបានស្ម័គ្រចិត្តសម្អាតបរិវេណប្រាសាទ និងវត្តអារាមក្នុងតំបន់ ដោយមានការកាត់វែងស្លឹកឈើ ដែលបានធ្លាក់មកដី។

សកម្មភាពនេះគឺមានន័យថា ដើម្បីបង្កើនការយល់ដឹងមួយដល់ ប្រជាជនក្នុងតំបន់អំពីការសម្អាត ទីក្រុង។

តែអ្វីដែលសំខាន់ ការប្រារព្ធបុណ្យចូលឆ្នាំឬពិធីបុណ្យសង្រ្កាននៅឆ្នាំ២០១៧នេះ ពលរដ្ឋថៃដែលមាន ភក្ដីភាពចំពោះ ព្រះ មហាក្សត្រBhumibol Adulyadej បានរៀបចំកម្មវិធីបុណ្យរបស់ ពួកគេដោយភ្ជាប់ ការថ្វាយព្រះរាជកុសល ដល់ ព្រះវិញ្ញណ ក្ខន្ធ អតីតព្រះមហាក្សត្រ អង្គនេះ ដែលបានសោយទីវង្គតកាលពីឆ្នាំទៅមិញនេះ៕ Thai the Nation

Share

ព័ត៌មានទាក់ទង

Image