en     km
en     km

ក្រុម​ទីប្រឹក្សា​ដូ​ណា​ល់​ត្រាំ​ប្រាប់​ស៊ីជី​ង​ភីង​ ឱ្យ​ចាត់ការ​ក្រុង​ព្យុ​ង​យ៉ាង​ជា​បន្ទាន់​

Share

ទីប្រឹក្សាប្រធានាធិបតីដូណាល់ត្រាំ បានព្រមានចិនថា បើចង់ឱ្យទំនាក់ទំនងអាមេរិកចិនល្អប្រសើរ គឺ ក្រុងប៉េកាំងត្រូវបញ្ចេញសកម្មភាពប្រឆាំងក្រុងព្យុងយ៉ាង។

trump

ការថ្លែងព្រមានទីប្រឹក្សាប្រធានាធិបតីដូណាល់ត្រាំបានធ្វើឡើងបន្ទាប់ពីក្រុងព្យុងយ៉ាងបាញ់សាកល្បកាំជ្រួចរំលងទ្វីបជាថ្មីម្ដងទៀត នៅព្រឹកថ្ងៃពុធនេះ  ដែលគេមើលឃើញថា ជាទង្វើផ្គើនអាមេរិកព្រមានធ្វើសង្គ្រាម។

ក្រុមទីប្រឹក្សាអាមេរិកបាននិយាយថា ជំនួបលោក ដូណាល់ ត្រាំ នឹងសមភាគីចិន ស៊ី ជីងភីង នៅចុងសប្ដាហ៍នេះ ពិតជាលើកឡើង ពី បញ្ហាកូរ៉េខាងជើង ដែលថា បើចិនប្រាថ្នាចង់ឱ្យទំនាក់ទំនងទ្វេភា គី ល្អប្រសើរថែមទៀតនោះ ចិនត្រូវប្រឆាំងទីក្រុងព្យុងយ៉ាង។

កាលពីសប្ដាហ៍មុន លោក ដូណាល់ ត្រាំ បានប្រាប់ទៅលោក ស៊ី ជីងភីង ថា បើចិនមិនចូលដោះស្រាយបញ្ហាកូរ៉េខាងជើងពេលនោះ គឺ អាមេរិកត្រូវតែដោះស្រាយបញ្ហាក្រុងព្យុងយ៉ាងដោយឯកតោភាគី។

រដ្ឋមន្ដ្រីការពារជាតិអាមេរិកដែលបានធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងកាលពីសប្ដាហ៍មុន ព្រមាននឹងធ្វើសង្គ្រាមប្រឆាំជាមួយទីក្រុងព្យុងយ៉ាង ប្រសិនបើការចរចារឿងកម្មវិធីអាវុធនុយក្លេអ៊ែរ មិនអាចរកដំណោះស្រាយទៀតនោះ។

ដោយសារករណីនេះ អាមេរិកបានដាក់កាំជ្រួចពង្រាយនៅតាមព្រំដែនកូរ៉េខាងត្បូង និងកូរ៉េខាងជើង រួមទាំងព្រំដែនចិនរួចរាល់អស់ហើយ ដើម្បីទប់ស្កាត់ ឬក៏ធ្វើសង្គ្រាមជាមួយទីក្រុងព្យុងយ៉ាង។

យ៉ាងណាក៏ដោយ ក្រុងព្យុងយ៉ាងបានព្រមានវិញថា ខ្លួនមិនញញើតធ្វើសង្គ្រាមជាមួយអាមេរិកនោះទេ៕ Reuters

 

Share

ព័ត៌មានទាក់ទង

Image