ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានថ្លែងជំរុញឱ្យអ្នកពាក់ព័ន្ធធ្វើការងារបន្ដទៅលើការផ្គត់ផ្គង់ទឹកជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ឱ្យបានគ្រប់គ្នា ពិសេសពលរដ្ឋនៅតាមបណ្ដាខេត្ត ។
សម្ដេច ហ៊ុន សែន ថ្លែងដូចនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការរោងចក្រប្រព្រឹត្តិកម្មទឹកស្អាត ជំហានទី២ នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។
នៅក្នុងពិធីនេះដែរ សម្ដេច ហ៊ុន សែន ក៏បានថ្លែងសរសើរ និងអរគុណចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់អ្នកពាក់ព័ន្ធ ដែលបានខិតខំតបណ្ដាញទឹកជូនកម្មករ-កម្មការនី និងសិស្ស-និស្សិត ដែលនៅផ្ទះជួលឱ្យមានទឹកប្រើប្រាស់ ហើយមានតម្លៃថោកសមរម្យផងដែរ។
ជាថ្មីដែរ សម្ដេចក៏បានរម្លឹកដល់ក្រសួងឧស្សាហកម្ម រដ្ឋាករទឹក ប្រឹងប្រែងបន្ដទៀតចំពោះការងាររបស់ខ្លួន ដោយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់គ្រប់ៗគ្នា ៕
Post Views: 194