en     km
en     km

កូរ៉េខាងជើងបាញ់កាំជ្រួចរំលងទ្វីបប្រាប់អាមេរិកថា ចង់ធ្វើសង្រ្គាមក៏បានដែរ

Share

កូរ៉េខាងជើង ៖ ពួកមន្ត្រីយោធាអាមេរិក និងកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងជើង បានបាញ់កាំជ្រួចជាថ្មីទៀតហើយ នៅព្រឹកព្រលឹមថ្ងៃពុធនេះ គឺជាការបន្តបញ្ឈឺចិត្តអាមេរិកដែលចង់ធ្វើសង្រ្គាមដើម្បីបញ្ចប់កម្មវិធីនុយក្លេអ៊ែរ។

n-koren-thum

បើតាមក្រសួងការពារជាតិ កូរ៉េខាងត្បូង កាំជ្រួចដែលកូរ៉េខាងជើងបាញ់នេះ រត់បានតែចំងាយដី ៦០គីឡូ ម៉ែត្រដោយធ្លាក់ នៅក្នុងសមុទ្រជប៉ុន។

នេះជាទង្វើថ្មីទៀតរបស់ក្រុង ព្យុងយ៉ាង ដែលមិនព្រមស្ដាប់អង្គការសហប្រជាជាតិ ដែលបានថ្កោលទោសចំពោះ ករណី នេះ។ ព្រឹត្តិការណ៍នេះ កើតឡើងចំពេលប្រធានាធិបតី ចិន ស៊ីជិនភីង ទៅជួបសមភាគីអាមេរិកលោក Donald Trump នៅសប្ដាហ៍នេះ ហើយភាគីទាំង ២ ត្រូវគេរំពឹងថា នឹងនិយាយរឿងកូរ៉េខាងជើងនេះដែរ។

លោក Donald Trump បាន ប្រាប់ចិនថា រឿងកូរ៉េខាងជើងអាមេរិកអាចដោះស្រាយបានដោយគ្មានចិនដែលជំហរ របស់ លោកត្រាំ ដូចនេះ បន្ទាប់ពី រដ្ឋមន្ត្រីការពារជាតិអាមេរិក ព្រមានថា ជម្រើសជាមួយក្រុងព្យុងយ៉ាងមានតែធ្វើសង្រ្គាមប៉ុណ្ណោះ ៕ BBC

Share

Image
Image
Image