en     km
en     km

រដ្ឋាភិបាលកម្ពុជា៖ អំពើភេរវកម្មបំផ្ទុះគ្រាប់បែកនៅរុស្ស៊ីមិនមានពលរដ្ឋខ្មែររងរបួសទេ

Share

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអះអាង អំពើភេរវកម្មបំផ្ទុះគ្រាប់បែកនៅរថភ្លើងក្រោមដី នៅទីក្រុង Petersburg ប្រទេសរុស្ស៊ី មិនបណ្តាលឲ្យប្រជាពលរដ្ឋ ឬ និស្សិតខ្មែរ នៅទីនោះរងរបួសឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចុះផ្សាយកាលពីថ្ងៃទី ០៤ ខែ មេសានេះ។

rossy

ខ្លឹមសារនៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ «រហូតដល់ពេលនេះ មិនទាន់មានពលរដ្ឋ ឬនិស្សិតខ្មែរណាម្នាក់ បានរងគ្រោះ ដោយហេតុការនៃការផ្ទុះនៅក្នុងរថយន្តភ្លើងក្រោមដី ក្នុងទីក្រុង Petersburg ប្រទេសរុស្ស៊ីឡើយ។»

ក្រសួងការបរទេសកម្ពុជា អះអាងដូចធ្វើឡើង បន្ទាប់អំពើភេរវកម្ម យ៉ាងតិច បានសម្លាប់មនុស្ស ១១នាក់ និង របួស ៤៥នាក់ នៅក្នុងការវាយប្រហារមួយទៅលើខ្សែរថភ្លើង នៅក្រុង Petersburg ប្រទេសរុស្ស៊ី កាលពីថ្ងៃច័ន្ទ ម្សិលមិញ។

Share

ព័ត៌មានទាក់ទង

Image