ភ្នំពេញ៖កម្ពុជានឹងមានពហុកីឡាដ្ឋានសំរាប់ការប្រកួតកីឡាចំរុះជាតិនៃសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ (SEA Games) នៅឆ្នាំ២០២៣។
សម្តេច ហ៊ុន សែន បានបើកសម្ភោធការដ្ឋាននិងសម្ភោធមណ្ឌលកីឡានៃពហុកីឡាដ្ឋានជាតិមរតកតេជោនៅថ្ងៃទី៤ មេសា ឆ្នាំ ២០១៧នេះ ដែលជាពហុកីឡាដ្ឋានសំរាប់ទទួលការប្រកួតកីឡាដ៏មានសារសំខាន់នេះ។
សម្តេច ហ៊ុន សែន រំពឹងថា ប្រជាពលរដ្ឋខ្មែរ «នឹងរីករាយសាទរ» ចំពោះសមិទ្ធផលថ្មីនេះ។
ពហុកីឡាដ្ឋានជាតិមរតកតេជោ ត្រូវសាងសង់លើផ្ទៃដីទំហំជាង ៨០ហិកតា ក្នុងតម្លៃ១៥៧លានដុល្លារអាមេរិក។ ថវិកាសាងសង់នេះគឺជាប្រាក់កម្ចីពីប្រទេសចិន៕
Post Views: 611