en     km
en     km

អំពើ​ភេរវកម្ម​វាយប្រហារ​លើ​មហាអំណាច​រុ​ស្ស៊ី​សម្លាប់​មនុស្ស​ ១១​នាក់​

Share

យ៉ាងតិចមនុស្ស ១១ស្លាប់ និងរបួស ៤៥នាក់នៅក្នុងការវាយប្រហារមួយទៅលើខ្សែរថភ្លើង នៅទីក្រុង Petersburg ប្រទេសរុស្ស៊ី ដែលជាការវាយប្រហារលើកទី២ នៅអឺរ៉ុប បន្ទាប់ពីមានអំពើភេរវកម្មដូចនេះនៅទីក្រុងឡូងដុង ប្រទេសអង់គ្លេងដោយសម្លាប់មនុស្ស ៤នាក់ ។

rossy

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax បានរាយការណ៍ថា ការវាយប្រហារនេះកើតឡើង កាលពីយប់ថ្ងៃចន្ទ ។តាមប្រភពដដែល អាជ្ញាធរបានរកឃើញ គ្រាប់បែកមួយកន្លែងទៀតនៅ ស្ថានីយ៍មួយកន្លែងទៀត នៅក្បែរទីនោះ។

Interfax បាននិយាយថា សមត្ថកិច្ច បាន រកឃើញមុខសញ្ញា ជនសង្ស័យ ដែលជននោះគឺអ្នកធ្វើអត្តឃាត ។ អាជ្ញាធរ រទីក្រុង Saint Petersburg បានប្រកាស កាន់ទុក្ខរយៈពេល៣ថ្ងៃជូនចំពោះវិញ្ញណក្ខន្ធជនរងគ្រោះ។

ការវាយប្រហារនេះ ក៏គាប់ជួន ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានទៅទស្សនកិច្ចនៅទីនោះ ។នាយករដ្ឋមន្ត្រី Dmitry Medvedev ទទួលស្គាល់ថា ជាអំពើភេរវកម្ម ថ្មីទៀត ។

មេដឹកនាំពិភពលោក ចាប់ផ្ដើម ថ្កោលទោស

ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បាន ហៅការវាយប្រហារនេះ ជាអំពើគួររន្ទត់ ។ ចំណែក លោក ស្រី Angela Merkel អធិការបតីអាល្លឺម៉ង់ ថាជាសកម្មភាព ឃោរឃៅ ។ សម្រាប់ ប្រធានគោលនយោបាយ សហភាពអឺរ៉ុប លោកស្រី Federica Mogherini បានសម្ដែងការសោកស្ដាយ ជាមួយ ប្រជាជនរុស្សី៕ BBC

 

Share

ព័ត៌មានទាក់ទង

Image