ប្រធានាធិបតីអាមេរិក ដូណាលត្រាំ កាលពីថ្ងៃអាទិត្យ បានផ្ញើលិខិត ជូនសមភាគីវៀតណាម Tran Dai Quang ដែល ក្នុងខ្លឹមសារលិខិត លោកត្រាំបានធានា សហប្រតិបត្តិការណ៍កាន់តែល្អបន្តទៀត។
វៀតណាម នឹងសហរដ្ឋអាមេរិក បាន បង្កើនចំណងទាក់ទងទ្វេភាគី កាន់តែ ស៊ីជ ម្រៅ នៅក្រោមរដ្ឋការរបស់ លោក ដូណាល់ ត្រាំ ចំពេល វៀតណាម និងចិនមានជំលោះ ដែនសមុទ្រចិនភាគខាងត្បូង ។ ដោយសាររឿងនេះ វៀតណាម -អាមេរិក បាន ធ្វើសមយុទ្ធរួមគ្នា សំដៅពង្រឹង វិស័យការពារជាតិរបស់ប្រទេសវៀតណាម។
លិខិតផ្ញើជូន ប្រធានាធិបតីវៀតណាម Tran Dai Quang លោកបានធានា ឱ្យមាន សហប្រតិបត្តិការរឹងមាំថែមទៀត ទាំង វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និង បញ្ហាតំបន់ ។
តាម សារព័ត៌មានវៀតណាមVietnam Net លិខិតរបស់លោកត្រាំ ផ្ញើមក លោកTran Dai Quang តាម ឯកអគ្គរដ្ឋទូតអាមេរិក Ted Osius នៅទីក្រុងហាណូយ។វៀតណាម និងអាមេរិក ធ្លាប់ជាសត្រូវនឹងគ្នា កាលពីសង្រ្គាម វៀតណាម ដើមទសវត្ស ១៩៧០៕ ប្រភព:Vietnam Net