en     km
en     km

វៀតណាមមានពាណិជ្ជកម្មជាង ២០០ ប្រទេស

Share

វៀតណាម ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបាននិយាយថាប្រទេសវៀតណាមបានរក្សាបាននូវទំនាក់ទំនងពាណិជ្ជកម្មដែល មានច្រើនជាង ២០០ ប្រទេសមានដាក់លក់របស់ប្រើប្រាស់នៅគ្រប់ទីផ្សារសេរីនៃពិភពលោក។

កំពុងផែន វៀតណាម
កំពុងផែន វៀតណាម

នៅក្នុងពិធីមួយ លោករដ្ឋមន្រ្តីនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Tran Quoc Khanh បាននិយាយថា ពាណិជ្ជកម្ម បរទេសរបស់វៀតណាម បានកើនឡើងជាលំដាប់ដែលបានរកប្រាក់ចំណូល ៣៤៩១៦ លានដុល្លាកាលពីឆ្នាំ ២០១៦ ។

លោករដ្ឋមន្ត្រីបាន បន្តទៀតថា កាលពីឆ្នាំមុនការនាំចេញសរុបមាន ១៧៥៩ ពាន់លានដុល្លារ ដែលកើនដល់ ៨.៦% ច្រើន ជាងកាលពីឆ្នាំ២០១៥។ ទំនិញដែលនាំចេញ មានតំលៃដែលមានច្រើនជាង ១ ពាន់លានដុល្លា ដែលបានឡើងពី ២៣% ក្នុងឆ្នាំ ២០១៥ ទៅ ២៥% ក្នុងឆ្នាំ ២០១៦។

ការនាំចេញទៅកាន់ប្រទេសចិនបានជាង ២២ ពាន់លានដុល្លា ដែលឡើងបាន ២៨,៤% ហើយទៅប្រទេសកូរ៉េបាន ១១៤ ពាន់លានដុល្លាដែលកើនបាន ២៨% ហើយជប៉ុនបាន ១៤,៧ ពាន់លានដែលឈានទៅដល់ ៣,៩% ហើយប្រទេសឥណ្ឌា បាន ២,៧ ពាន់លានដុល្លាដែលឡើងបានជាង ៨,៧% ខណះពេលដែលការនាំចេញទៅកាន់សហរដ្ឋអាមេរិក បាន ៣៨,៥ ពាន់លានដុល្លា ដែលឈានឡើងបាន ១៥% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលលទ្ធផលសរុបបានជាង ២២% នៃការនាំចេញសរុបរបស់វៀតណាម។

ការនាំចេញនាំចូលពាណិជ្ជកម្មវៀតណាម-កូរ៉េបានជួយឲ្យវៀតណាមឲ្យមានសន្ទុះឡើងដល់ ២៩% ដែលរកបានជាង ១១,៤ ពាន់លានកាលពីឆ្នាំមុន ខណៈដែលការនាំចូលបានឡើងទៅដល់ ១៧៣២៦ លាន ហើយបានធ្វើឲ្យមានកំនើនដល់ ៤,៦% ច្រើនជាងឆ្នាំ២០១៥៕VNA

Share

ព័ត៌មានទាក់ទង

Image