ជម្លោះនយោបាយនៅប្រទេសរុស្ស៊ីកំពុងក្ដៅគគុក ដែលមកដល់ពេលនេះសកម្មជនបក្សប្រឆាំង យ៉ាងតិច ១០០០នាក់ត្រូវ បានចាប់ខ្លួន ចាប់តាំងផ្ទុះបាតុកម្មកាលពីចុងសប្ដាហ៍ មុនដែលជាថ្មីទៀតរយៈពេល ៥ ឆ្នាំ។ ជាថ្មីទៀតកាលពីថ្ងៃអាទិត្យ ទី២ មេសា បាតុករបានបំបែកគ្នាជាហ្វូងតូចៗ ប៉ុន្តែត្រូវឡោមព័ន្ធដោយប៉ូលិស ហើយក្នុងនោះបាតុករ ៣១ ត្រូវបានចាប់ ខ្លួន ។
តើដើមចមមកពីអ្វី?
មានកត្តាច្រើនយ៉ាងដែលនាំឱ្យមានជម្លោះនយោបាយ កើតនៅទីក្រុងម៉ូស្គូគឺ៖
មេដឹកនាំបក្សប្រឆាំងនិយមអាមេរិក និងសហភាពអឺរ៉ុបលោក Alexei Navalny ចេញមុខឈរជាបេក្ខជន សម្រាប់តំណែង ប្រធានាធិបតីនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ដែលគេថាហ៊ានប្រកួតជាមួយបុរសខ្លាំង គឺប្រធានាធិបតី Vladimir Putin ។ មួយវិញទៀតគេអាចនិយាយថា មកពីលោក Alexei Navalny មានជម្លោះជាមួយនាយករដ្ឋមន្ត្រី Dmitry Medvedev។ ជម្លោះដោយសារតែក្រុមប្រឆាំងចោទនាយករដ្ឋមន្ត្រីរូបនេះប្រព្រឹត្តអំពើពុករលួយ។
តើស្ថានការណ៍នយោបាយ នៅក្រុងម៉ូស្គូឡើងកំដៅដ៏ខ្លាំងនេះ អាចមកពីឥទ្ធិពល អាមេរិកឬទេ?
នៅប៉ុន្មានថ្ងៃមកនេះ សេតវិមានអាមេរិកបានទទូចឱ្យបានព្រមានឱ្យរដ្ឋាភិបាលទីក្រុងម៉ូស្គូ ប្រគល់ តំបន់គ្រីមៀទៅឱ្យអ៊ុយ ក្រែនវិញ បើពុំនោះទេអាមេរិកនៅតែបន្តចូលរួមជាមួយសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុងម៉ូស្គូ។ ក្រៅពីព្រមាន ដូចនេះ គឺសេតអាមេរិកក៏បានបញ្ជូនមន្ត្រីការពាជាតិរបស់ខ្លួនទៅពិនិត្យស្ថានការណ៍ តានតឹង រវាងរុស្ស៊ី និង ប្រទេសអឺរ៉ុប ខាងកើតស្របពេលក្រុមគណបក្សប្រជាធិបតេយ្យ និងអតីតប្រធានាធិបតី បារ៉ាក់អូបាម៉ា ព្រមានមិនឱ្យរុស្ស៊ីបានសុខឡើយ ។
មេដឹកនាំបក្សប្រឆាំង ត្រូវបានកាត់ទោស ៥ឆ្នាំនិងហាមឃាត់ការធ្វើនយោបាយចាប់តាំងពីលោក Vladimir Putin ឡើងកាន់ អំណាចនៅឆ្នាំ ២០០០មក មេដឹកនាំក្រុមប្រឆាំងក្រុមជាច្រើន ត្រូវបានចាប់ខ្លួន ហើយអ្នកទាំងនោះត្រូវបានបាញ់សម្លាប់។
ចំណែក លោក Alexei Navalny ត្រូវបានកាត់ទោស ៥ ឆ្នាំ និងហាមធ្វើនយោបាយ ដែលនាំឱ្យលោកខកខានការឈរជា បេក្ខជនប្រធានាធីបតីសម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨ ។
តុលាការសិទិ្ធមនុស្សអឹរ៉ុបថាទោសប្រឆាំងលោក Navalny មានភាពអយុត្តិធម៌
បន្ទាប់ពីតុលាការកំពូលប្រទេសរុស្ស៊ី កាត់ទោស Navalny ៥ ឆ្នាំនិងហាមធ្វើនយោបាយ ទៀតនោះតុលាការ សិទ្ធិមនុស្ស អឺរ៉ុប និយាយថា បុរសនេះមិនទទួលបានការជំនុំជម្រៈក្ដីត្រឹមត្រូវឡើយ។ ចៅក្រមម្នាក់របស់តុលាការនេះថា សំនុំរឿងប្រឆាំង មេដឹកនាំប្រឆាំងនេះថា ជាល្បែងនយោបាយបិទមាត់សំឡេងប្រឆាំង។ យ៉ាងណា ក៏ដោយក្រុមប្រឆាំងនៅប្រទេសរុស្ស៊ី បាន ផ្ទុះឡើងស្ទើរគ្រប់កន្លែង ចាប់ពីការផ្ទុះឡើងជាថ្មីទៀតអំពាវនាវឱ្យ លោកនាយករដ្ឋមន្ត្រី Dmitry Medvedevលាលែងពី តំណែង៕ ប្រភព:BBC