en     km
en     km

ឯកអគ្គរដ្ឋទូតអាមេរិក៖ គ្រាប់មីននៅកម្ពុជាមិនមែនសុទ្ធតែរបស់អាមេរិកនោះទេ(មានសំឡេង)

Share

កំពង់ឆ្នាំង ៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចំាកម្ពុជាលោក Willim Heidt បានថ្លែងថាគ្រាប់មីន នៅក្នុងប្រទេសកម្ពុជាមិន មែន សុទ្ធតែជារបស់សហរដ្ឋអាមេរិក នោះទេ គឺគ្រាប់មីនទំាងនោះគឺជារបស់បណ្តាប្រទេសផ្សេងៗទៀតផងដែរ។

លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចំាកម្ពុជា ចែកសញ្ញាប័ត្រដល់មន្រ្តីCMAC។រូបភាពWMC
លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចំាកម្ពុជា ចែកសញ្ញាប័ត្រដល់មន្រ្តីCMAC។រូបភាពWMC

ការថ្លែងនេះធ្វើទ្បើងខណៈ លោក Willim Heidt បានធ្វើដំណើរទស្សនៈកិច្ចនៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនខេត្តកំពង់ ឆ្នំាងនាពេលថ្មីៗនេះ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Willim Heidt មានប្រសាសន៍ថា ការបោសសំអាតគ្រាប់មីន  អាមេរិកបានផ្តល់ថវិកា ក្នុងឆ្នំា ២០១៦ ប្រមាណជាង ៦ លានដុល្លារសហរដ្ឋអាមេរិក។ លោកបង្ហាញគោលជំហររបស់អាមេរិកថា នៅតែផ្តល់អាទិ ភាពខ្ពស់ក្នុងការបោសសំអាតគ្រាប់មីន។

តែលោក Willim Heidt សង្កត់ធ្ងន់ថា គ្រាប់មីនដែលបានបន្សល់ទុកនៅក្នុងប្រទេសកម្ពុជានេះមិនមែនសុទ្ធតែជារបស់សហ រដ្ឋអាមេរិកនោះទេ។ លោក  Willim Heidt៖«និយាយតាមត្រង់ទៅស្ទើរតែគ្រាប់មីនទំាងអស់នៅប្រទេសកម្ពុជាក៏ផលិត នៅប្រទេសផ្សេងៗមានខ្លះពីស្រុកចិន ពីវៀតណាម ពីសហភាពសូវៀត ពីអាមេរិកដែរ អញ្ចឹងហើយអ្នករកគ្រាប់មីនដែល ឧបត្ថម្ភដោយអាមេរិករកឃើញគ្រាប់មីនដែលមកពីប្រទេសទំាងអស់នោះពួកគេមិនដាក់ចូលក្នុងដីវិញទេពួកគេសំអាតទាំងអស់មិនថាផលិតមកពីប្រទេសណាទ្បើយ»។

 ឆ្លើយតបនឹងការលើកទ្បើងនេះអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនហៅកាត់ថា (CMAC) លោក ហេង រតនា ទទួលស្គាល់ថា កម្ពុជាពិតជាមានគ្រាប់មីនរបស់បណ្តាប្រទេសផ្សែងៗទៀតប្រាកដមែន។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន កំពុងធ្វើបទបង្ហាញពីសកម្ម និងទីតាំងគ្រាប់មីន។រូបភាពពីWMC
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន កំពុងធ្វើបទបង្ហាញពីសកម្ម និងទីតាំងគ្រាប់មីន។រូបភាពពីWMC

លោកពន្យល់ថា បញ្ហាសំណល់ជាតិផ្ទុះក្រោយសង្គ្រាមនៅក្នុងប្រទេសកម្ពុជាបែងចែកជា ៤ ក្រុមសំខាន់ៗរួមមាន៖ គ្រាប់ ទម្លាក់ពីលើយន្តហោះប្រភេទគ្រាប់បែកចង្កោម គ្រាប់មីនទម្លាក់ពីលើយន្តហោះជាប្រភេទគ្រាប់គីមី គ្រាប់ទម្លាក់ពីលើយន្ត ហោះប្រភេទគ្រាប់បែកអំបែងធម្មតា និងគ្រាប់មីនប្រឆំាងមនុស្ស និងប្រឆំាងរថក្រោះ។

លោក ហេង រនតា មានប្រសាសន៍បន្តទៀតថា៖«គ្រាប់មីនវាមានរបស់រុស្សី របស់ចិន របស់វៀតណាមអីយើងរកឃើញ គគោកក្តីដែលគាត់ថាការដោះមីនជីកទៅរកឃើញគ្រាប់របស់រុស្សីមិនទម្លាក់ចូលក្នុងដីវិញអាហ្នឹងជារឿងរបស់គាត់តាសជាធម្មតាខាងអ្នកដោះមីនអាណាឃើញទម្លាក់ទៅវិញវាជាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ»។

សកម្មភាពវឹកហាត់សុនខរាវរកគ្រាប់មីន នៅមជ្ឈមណ្ឌលសុនខ នៅខេត្តកំពង់ឆ្នាំង។
សកម្មភាពវឹកហាត់សុនខរាវរកគ្រាប់មីន នៅមជ្ឈមណ្ឌលសុនខ នៅខេត្តកំពង់ឆ្នាំង។

ក្រៅពីនេះ អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនលោក បញ្ជាក់ថា គ្រាប់មីនដែលបន្សល់ទុកក្រោយសម័យ សង្គ្រាមរបស់សហរដ្ឋអាមេរិកច្រើនជាងគេក្នុងប្រទេសកម្ពុជារួមាន៖ទី១ គ្រាប់បែកចង្កោមប្រហែលជា ៣៣-៣៥លានគ្រាប់ ទី២ គ្រាប់បែកគីមី ទី៣ គ្រាប់បែកធំៗដែលគេហៅថាគ្រាប់បែកអំបែងធម្មតាជាដើម។

គួរជម្រាបជូនដែរថា គិតចាប់តំាងពីឆ្នំា ១៩៩៣ មកដល់ឆ្នំា២០១៦ រដ្ឋាភិបាលអាមេរិកបានចំណាយថវិកា ជាង ១២០ លាន ដុល្លារសម្រាប់កម្មវិធីបំផ្លាញអាវុធ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា ហើយតាមរយៈនេះអាមេរិកបាន ផ្តល់ការអប់រំស្តី ពីគ្រោះថ្នាក់គ្រាប់មីន ជួយពង្រឹងសមត្ថភាពនៅថ្នាក់ជាតិទៀតផង៕

Share

ព័ត៌មានទាក់ទង

Image