en     km
en     km

​សម្ដេច​ ហ៊ុន​ សែន​ អំពាវនាវ​ដល់​អ្នក​លក់ដូរ​កុំ​តម្លើង​ថ្លៃ​ពេល​ចូល​ឆ្នាំ​ខ្មែរ​

Share

ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានអំពាវនាវជាថ្មីម្ដងទៀតនៅថ្ងៃចន្ទ័នេះ ទៅកាន់អ្នកលក់ដូរទាំងអស់ កុំឱ្យលក់តម្លើងថ្លៃទំនិញក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។

សម្ដេច ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធមហាវិថីសម្ដេចតេជោ ហ៊ុនសែន” ហៅផ្លូវ៦០ម៉ែត្រ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ ២០១៧ ។
សម្ដេច ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធមហាវិថី «សម្ដេចតេជោ ហ៊ុនសែន» ហៅផ្លូវ៦០ម៉ែត្រ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ ២០១៧ ។

ការអំពាវនាវរបស់សម្ដេច ហ៊ុន សែន ដូចនេះធ្វើឡើងក្នុងពិធីសម្ពោធមហាវិថីសម្ដេចតេជោ ហ៊ុន សែន” ហៅផ្លូវ៦០ម៉ែត្រ ដែលជាផ្លូវធំដំបូងគេក្នុងរាជធានីភ្នំពេញ។

នេះមិនមែនជាលើកទី១ទេដែលសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានអំពាវនាវមិនឲ្យទំនិញឡើងថ្លៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ប៉ុន្តែការអំពាវនាវកន្លងមកហាក់ដូចជាមិនបានទទួលផលច្រើននោះទេ។ ពិធីចូលឆ្នាំខ្មែរនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ១៥ និងថ្ងៃទី១៦ខែមេសានេះ។

សម្ដេច ហ៊ុន សែន បានបន្ថែមថា ៖« អ្នក(លក់ដូរ)ដែលឆ្លាតលក់ចំណេញតិច តែលក់បានច្រើន រីឯអ្នក(លក់ដូរ)ដែលល្ងង់លក់ចំណេញច្រើន តែលក់បានតិច»។

នៅក្នុងពិធីដដែលនេះសម្ដេច ហ៊ុន សែន ក៏បានអំពាវនាវដល់តំបន់ទេសចរណ៍នានាប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរ ជាពិសេសអាជ្ញាធរគ្រប់គ្រងតំបន់ទេសចរណ៍ ត្រូវរៀបចំសណ្តាប់ធ្នាប់ឲ្យបានល្អ ផងដែរ៕

Share

ព័ត៌មានទាក់ទង

Image