ភ្នំពេញ ៖ ពលការនីកម្ពុជា ៤ នាក់ដែលបានធ្វើការជាអ្នកបោសសំអាតនៅប្រទេសម៉ាឡេស៊ី បានមកដល់ប្រទេសកម្ពុជាវិញហើយ នៅថ្ងៃចន្ទ័ទី ៣ ខែមេសានេះ ក្រោមការជួយអន្តរាគមន៍ដោះស្រាយរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបានម៉ាឡេស៊ី។
ស្ត្រីកម្ពុជាទាំងនេះត្រូវបានរាយការណ៍ថា បានជួបនូវការលំបាកក្នុងការបំពេញការងាររបស់ខ្លួនហើយបានស្នើសុំអន្តរាគមន៍ពីស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ដើម្បីអនុញ្ញាតិឲ្យពួកគេអាចវិលត្រឡប់មកស្រុកកំណើតវិញបាន។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
ពលករទាំងបួននាក់មានអាយុចន្លោះពី ២០ ឆ្នាំដល់ ៣៧ឆ្នាំ និងមកពីខេត្តកំពង់ស្ពឺនិងខេត្តប៉ៃលិន។
ពលការនីកម្ពុជា ៤នាក់ទាំងបួននាក់បានមកដល់ព្រលានយន្តហោះអន្តរជាតិក្រុងភ្នំពេញកាលពីម៉ោង ៧ព្រឹកថ្ងៃចន្ទ័នេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបញ្ជាក់ថា ក្រោមកិច្ចអន្តរាគមន៍របស់ស្ថានទូត និយោ ជកបានយល់ព្រមប្រគល់ប្រាក់ខែដែលនៅសល់ជូនពួកគេ៕