en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ថាស​ម្ដេច​ជា​តេ​ជោ​សែន​ ដែល​សម្ដេច​ថា​តេ​ជោ​ដំ​ឌិន​មាន​ក្នុង​រឿង​ (មានសំឡេង)

Share

ភ្នំពេញ៖ជាថ្មីម្ដងទៀតនៅព្រឹកថ្ងៃចន្ទ ទី៤ មេសានេះ សម្ដេចនាយករដ្ឋមន្ត្រីបានបង្ហាញមោទនភាពកាលដែលព្រះមហាក្សត្របានប្រទានគោរមងារដល់សម្ដេចដែលសម្ដេចថា «តេជោសែន» មាននាសតវស្សទី២១នេះហើយ តេជោដំឌិនមានក្នុងរឿងខណៈសម្ដេចនឹងមិនធ្វើឱ្យព្រះមហាក្សត្រខកព្រះទ័យឡើយ។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូចនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មហាវិថីសម្តេចតេជោ ហ៊ុន សែន ហៅផ្លូវ ៦០ម៉ែត្រក្នុងខណ្ឌមានជ័យ។
hun-sen-ok

ក្នុងឱកាសនោះសម្ដេចបានបញ្ជាក់ថា សម័យមុនមានតេជោច្រើនដែរ ហើយមានងារជាឧកញ្ញ៉ា តេជោ តែសម័យនេះសម្ដេចថា តេជោសែនឈរនៅទីនេះដើម្បីទប់ស្ថានការណ៍ដែលសម្ដេចបានប្រកាសថា នឹងមិនធ្វើឲ្យព្រះមហាក្សត្រ និងប្រជាពលរដ្ឋខកព្រះទ័យ និងខកចិត្តចំពោះការផ្តល់ងារជា «សម្តេចអគ្គមហាសេនាបតីតេជោ» នោះឡើយ។
សំឡេងសម្ដេច ហ៊ុន សែន៖

ក្នុងមោទនភាពនេះ សម្ដេចនាយករដ្ឋមន្ត្រីនៅតែរំលឹកពីការកសាងប្រទេសពីបាតដៃទទេ ហើយមានការរីកចម្រើនយ៉ាងអស្ចារ្យដែលសម្ដេចអាស្រ័យមកពីប្រទេសមានសន្តិភាព។
ប្រវត្តិមេទ័ពខ្មែរតេជោដំឌិន

រួបសំណាក់តំណាង តេជោដំឌិន
រួបសំណាក់តំណាង តេជោដំឌិន

តាមសៀវភៅរឿងព្រេងបុរាណខ្មែរ បានរៀបរាប់ថា ក្រោយពីព្រះបាទជ័យវរ្ម័នទី៧ ព្រះរាជាសម័យអង្គរដ៏មានមហិទ្ធិឫទ្ធិនិងជាព្រះរាជាគោរពប្រតិបត្តិព្រះពុទ្ធសាសនា ចូលទិវង្គតនៅដើមសតវត្សទី១៣ ព្រះរាជាក្រោយៗ លើកលែងតែព្រះបាទឥន្ទ្រវរ្ម័នទី២ ដែលជាព្រះរាជបុត្រព្រះអង្គចេញបានងាកទៅគោរពបូជាព្រហ្មញ្ញសាសនាវិញ។

នៅឆ្នាំ១២៤៣ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៨ ព្រះអង្គឡើយសោយរាជ្យបន្ទាប់ពីព្រះបាទឥន្ទ្រវរ្ម័នទី២  ជនជាតិ ភាគតិច សៀម ដែលចេញពីវាលទំនាបទន្លេមេណាមបានព្យាយាមឈ្លានពានទឹកដីខ្មែរនៅសុខោទ័យដែលកាលណោះជម្លោះដំបូងផ្តើមចេញពីមេទ័ពសៀម ២នាក់ឈ្លោះជាមួយចៅហ្វាយខេត្តខែ្មរ។

ក្នុងជំនាន់នោះ កូនខ្មែរមួយរូបបានរៀនចេះចប់នូវមន្តអាគមខ្មែរនិងវេទមន្តក្នុងសាសានាព្រះឥសូរ-ព្រហ្មញ្ញសាសនា លោកចេះមន្តវិជ្ជាជាច្រើនដូចជា ជ្រែកដី បង្រួមដីដើរ បង្កើតទ័ពខ្មោចបំបាំង កាយយ៉ាងពូកែស័ក្តិសិទ្ធ។ ក្រោយមកក៏ចូលបម្រើក្នុងជួរកងទ័ព។

ដោយសារសមត្ថភាពរបស់លោកព្រះរាជាខ្មែរ បានតែងតាំងលោកឲ្យធ្វើជាមេទ័ពរបស់ខ្មែរនៅសុខោទ័យមានគោរមងារជា “តេជោ”។ ដោយសារតែលោកចេះមន្តវិជ្ជាជ្រែកដីជនជាតិសៀម បានហៅលោកថា “តេជោដំឌិន” ដែលមានន័យជាភាសាខ្មែរថា “តេជោជ្រែកដី”។

ក្នុងកំឡុងពេលមេទ័ពសៀម និងបរិវារកំពុងប៉ងចាប់លោកចៅហ្វាយខេត្តសុខោទ័យ ភរិយា និងកូនស្រី កំពុងតែរត់ភៀសខ្លួន មេទ័ពតេជោដំឌិន ដ៏មានភក្តីភាពរូបនេះ បានជួយយកអាសារក្រុមគ្រួសាររបស់លោកចៅហ្វាយខេត្ត។

បន្ទាប់ពីបានជួយក្រុមគ្រួសាររបស់លោកចៅហ្វាយខេត្តឲ្យមានសុវត្ថិភាពរួចហើយតេជោដំឌិន បានត្រឡប់បកក្រោយទៅកាន់សុខោទ័យវិញក្នុងគោលបំណងស្វែងរក ពញារោង ដែលជាព្រះញាតិវង្សានុវង្សរបស់ព្រះរាជាខ្មែរ ដែលមេទ័ពសៀមបានចាប់យកទៅ។

ខណៈដែលខ្លួនកំពុងជ្រែកដីទៅ កាន់សុខោទ័យ ពួកសៀម បានស៊ើបដឹង អំពីវិធីដើម្បីបំបែកមន្តអាគមខ្មែរ ហើយក៏បានរាយអន្ទាក់បោកបញ្ឆោត ធ្វើឲ្យមេទ័ពតេជោដំឌិន ក្លាយទៅជាផ្ទាំងថ្ម។ (រឿងនេះ មានចុះផ្សាយជាសាធារណៈលើទំព័រសង្គម)។ សព្វថ្ងៃមហាវិថីមួយនៅរាជធានីភ្នំពេញក៏មានឈ្មោះវិថីតេជោដំឌិតដែរគឺនៅម្ដំផ្សារកណ្ដាល៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង