en     km
en     km

CMAC៖ ស្នើឱ្យអាមេរិកបន្តជំនួយដល់កម្ពុជាដើម្បីកំចាត់មីនឱ្យអស់ត្រឹមឆ្នំា ២០២៥(មានសំឡេង)

Share

កំពង់ឆ្នាំង ៖ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន លោក ហេង រតនា ស្នើឱ្យរដ្ឋាភិបាលអាមេរិកបន្តការគាំទ្រ ជំនួយបន្ថែមទៀត ដល់កម្ពុជាដើម្បីបោសសំអាតគ្រាប់មីនឱ្យអស់ត្រឹមឆ្នំា ២០២៥។ ការថ្លែងនេះធ្វើទ្បើងក្នុងជំនួបរវាង ថ្នាក់ដឹកនំា CMAC ជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចំាម្ពុជាកាលពីថ្ងៃទី ៣១ មីនា ២០១៧។

សកម្មភាពវឹកហាត់សុនខរាវរកគ្រាប់មីន នៅមជ្ឈមណ្ឌលសុនខ នៅខេត្តកំពង់ឆ្នាំង។
សកម្មភាពវឹកហាត់សុនខរាវរកគ្រាប់មីន នៅមជ្ឈមណ្ឌលសុនខ នៅខេត្តកំពង់ឆ្នាំង។

បញ្ហាគ្រាប់មីននៅតែជាក្តីកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជា និង ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក្នុងការស្វែងរកជំនួយធ្វើយ៉ាង ណាបោសសំអាតគ្រាប់មីនដែលមិនទាន់ផ្ទុះឱ្យអស់ត្រឹមឆ្នំា ២០២៥ នៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា។ ការណ៍នេះ ថ្នាក់ដឹកនាំ CMAC ស្នើឱ្យដៃគូពាក់ព័ន្ធជាពិសេសអាមេរិក បន្តផ្តល់ជំនួយបន្តទៀតដល់ប្រទេសកម្ពុជា។

ការស្នើនេះ បន្ទាប់ពីឯកអគ្គរដ្ឋទូតអាមេរិកប្រចំាកម្ពុជាលោក William Heidt ថ្លែងថា អាមេរិកបានផ្តល់ជំនួយថវិកាប្រមាណ ៦ លានដុល្លារអាមេរិកក្នុងឆ្នំា ២០១៦ ដើម្បីបោសសំអាតមីនទៅដល់អង្គការសំអាតមីនទំាងអស់ក្នុងប្រទេសកម្ពុជា ហើយ ក្នុងចំនោមថវិកាប្រមាណ ៦ លានដុល្លារនេះ CMAC ទទួលបាន ២លានដុល្លារអាមេរិកផងដែរ។

ឆ្លើយតបនឹងការផ្តល់ថវិកា នេះអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនលោក ហេង រតនា ទទួលស្គាល់ថា អាមេរិកពិត ជាបានផ្តល់ជំនួយមកដល់កម្ពុជាពិតប្រាកដមែន តែលោកថា ការផ្តល់ជំនួយនេះនៅមានកម្រិតនៅទ្បើយ។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន កំពុងធ្វើបទបង្ហាញពីសកម្ម និងទីតាំងគ្រាប់មីន។រូបភាពពីWMC
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន កំពុងធ្វើបទបង្ហាញពីសកម្ម និងទីតាំងគ្រាប់មីន។រូបភាពពីWMC

ការណ៍នេះលោក ហេង រតនា ស្នើឱ្យអាមេរិកបន្ត ផ្តល់ជំនួយបន្ថែមទៀតដល់កម្ពុជាដើម្បីបន្តបោសសំអាតគ្រាប់មីនទូទាំង ប្រទេសកម្ពុជា។ លោក ហេង រតនា ៖«មើលឃើញរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលកន្លងមកទោះបីជាជំនួយនេះនៅក្នុង កម្រិតមិនទាន់ឆ្លើយតបតាមកម្រិតយើងត្រូវការក៏ដោយប៉ុន្តែបានជួយសម្រាលនូវការលំបាកយ៉ាងច្រើននូវកិច្ចសហប្រតិបត្តិការរបស់យើងមួយចំនួនដែរ សំណូមពរដល់ដៃគូទំាងអស់ជាពិសេសរដ្ឋាភិបាលអាមេរិកបន្តពិចារណាផ្តល់ការគំាទ្រ ព្រោះមានតែកិច្ចសហប្រតិបត្តិការល្អទេទើបយើងអាចធានាបាននូវការរីកចំរើនជាមួយគ្នា»។

ជុំវិញរឿងនេះឯកអគ្គរដ្ឋទូតអាមេរិកប្រចំាកម្ពុជាលោក William Heidt បានថ្លែងថា សហរដ្ឋអាមេរិកនៅតែដើរតួនាទីជួយ ដោះស្រាយបញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលអាមេរិកធ្លាប់បានទម្លាក់គ្រាប់បែកមកលើប្រទេសកម្ពុជាក្នុងអំឡុងសម័យ សង្គ្រាមវៀតណាម។

លោក William Heidt បន្តថា លោកមានមោទនភាព និងកោតសរសើរប្រទេសកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែ និងបាននំា មុខគេក្នុងការរុករាវគ្រាប់មីនជាអន្តរជាតិនៅរយៈ ២០ ឆ្នំាចុងក្រោយនេះ។ យ៉ាងណា លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក មិនទាន់អាចបញ្ជាក់ពីកញ្ចប់ថវិកាដែលអាមេរិកនឹងផ្តល់ឱ្យកម្ពុជានៅឡើយទេសម្រាប់ឆ្នាំ ២០១៧។ លោក William Heidt ៖ «យើងនឹងដាក់ចិត្តដើម្បីគាំទ្រការសំអាតមីនក្នុងតំបន់ដែលមានយូអេសអូមកពីអាមេរិក។ អាមេរិកគាំទ្រយ៉ាងមុតមំា គោលដៅរបស់រដ្ឋាភិបាលកម្ពុជាដើម្បីសំអាតគ្រាប់មីនទំាងអស់នៅមុនឆ្នំា២០២៥ ដើម្បីសម្រេចគោលដៅនោះទាមទារ ឱ្យយើងមានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិរវាងរដ្ឋាភិបាលនិងដៃគូទំាងអស់»។

លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចំាកម្ពុជា ចែកសញ្ញាប័ត្រដល់មន្រ្តីCMAC។រូបភាពWMC
លោក William Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចំាកម្ពុជា ចែកសញ្ញាប័ត្រដល់មន្រ្តីCMAC។រូបភាពWMC

តាមការឱ្យដឹងពីអគ្គនាយក CMAC លោក ហេង រតនា ថា កម្ពុជាត្រូវការថវិកាប្រមាណជាង ៤០០ លានដុល្លារអាមេរិកដើម្បី បោសសំអាតគ្រាប់មីនឱ្យអស់នៅត្រឹមឆ្នំា ២០២៥។

សូមជំរាបថា ចាប់តំាងពីឆ្នំា ១៩៩៣ មកដល់ឆ្នំា២០១៦ រដ្ឋាភិបាលអាមេរិកបានចំណាយថវិកាអស់ជាង ១២០ លានដុល្លារ សម្រាប់កម្មវិធីបំផ្លាញអាវុធ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ផ្តល់ការអប់រំស្តីពីគ្រោះថ្នាក់គ្រាប់មីន ជួយពង្រឹងសមត្ថភាពនៅថ្នាក់ ជាតិ៕

Share

ព័ត៌មានទាក់ទង

Image