នៅទីបំផុតរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី បានសម្រេចប្រគល់សាកសពលោក គីម ជុងណាំម បងប្រុសមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ទៅឱ្យកូរ៉េខាងជើង តាម សំណើរបស់គ្រួសារសព។
តាមសេចក្ដីរាយការណ៍របស់បណ្ដាញផ្សាយព័ត៌មាន BBC ការសម្រេចប្រគល់សពលោក គីម ជុងណាំ ទៅឱ្យកូរ៉េខាងជើងនេះបន្ទាប់ពីមានការចរចារវាងប្រទេសទាំងពីរដែលជាការ បញ្ចប់អរិយភាពផ្នែកការទូត ។
នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី ណាជីព រ៉ាហ្សាក់ បាននិយាយថា ការសម្រេចប្រគល់សាកសពលោក គីម ជុងណាំម ទៅកូរ៉េខាងជើង គឺ ដោយសារ សំណើ របស់ គ្រួសារសព និងដើម្បីធ្វើអោយពលរដ្ឋម៉ាឡេស៊ី ៩នាក់ដែលជាប់ឃុំ នៅកូរ៉េខាងជើង បានត្រឡប់មកប្រទេសវិញ ។
អ្នកសង្កេតការណ៍មើលឃើញថា ដំណោះស្រាយនេះ គឺជាការបញ្ចប់ភាពតាន តឹងផ្នែកការទូតដែលមានជាច្រើនសប្ដាហ៍មកនេះ បន្ទាប់ពីលោក គីម ជុងណាំ ត្រូវបានធ្វើឃាតដោយការដាក់ថ្នាំបំពុលប្រព្រឹត្តដោយ ស្រ្ដីវៀតណាម និងឥណ្ឌូនេស៊ីនៅថ្ងៃទី ១៣ កុម្ភៈ ខណៈដែលបុរសនេះកំពុងរង់ចាំជិះយន្ដហោះ នៅទីក្រុងកូឡាឡាំពួរ ទៅកាន់ទីក្រុងម៉ាកាវ ប្រទេសចិន។
ប៉ុន្ដែមរណភាពលោក គីម ជុងណាំ ត្រូវបានប្រភពចារកម្មអាមេរិក និង កូរ៉េខាងត្បូងរកឃើញថា ស្លាប់ដោយគម្រោងការធ្វើឃាតរបស់រដ្ឋាភិបាលកូរ៉េខាងជើង។ យ៉ាងនេះក្ដី កូរ៉េខាងជើង ក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន ដែលជាប្អូនលោក គីម ជុងណាំ ម្ដាយទីទៃពីគ្នានេះ បានបដិសេធការចោទប្រកាន់ដូចនេះ៕ BBC