ភ្នំពេញ ៖ អ្នកវិភាគដែលតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាមានប្រសាសន៍ថា ស្ថានភាពបក្សសង្គ្រោះជាតិ នាពេលនេះ មានភាពល្អប្រសើរជាងមុន បន្ទាប់ពីមានកិច្ចចរចារវាងតំណាងក្រសួងមហាផ្ទៃ និងតំណាងបក្សសង្គ្រោះ ជាតិ។ នេះបើតាមអ្នកវិភាគដែលបានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុស្រ្តីនៅថ្ងៃទី ៣០ ខែមីនា ឆ្នំា២០១៧។
បន្ទាប់ពីក្រសួងមហាផ្ទៃបានចេញលិខិតមួយទៅឱ្យគណបក្សសង្គ្រោះជាតិឱ្យកែប្រែនៅពាក្យស្លោកថាដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត និងលើកទ្បើងថា ការធ្វើសមាជរបស់បក្សសង្គ្រោះជាតិខុសលក្ខន្តិកៈនោះ ភាគីទំាងពីរបានជួបចចារ គ្នាកាលពីរសៀលថ្ងៃទី ២៩ ខែមីនា។
កិច្ចពិភាក្សានេះធ្វើទ្បើងដោយតំណាងបក្សសង្គ្រោះជាតិចំនួន ៥ រូប និងតំណាងក្រសួងមហាផ្ទៃចំនួន ៣រូប។ ជំនួបរវាងថ្នាក់ ដឹកនាំទាំងពីរនេះចំណាយពេលជាង ១ ម៉ោង ដែលមានចំណុចមួយវិជ្ជមាន និងចំនុចអវិជ្ជមាន។
ចំនុចដែលវិជ្ជមាននោះតំណាងក្រសួងមហាផ្ទៃទទួលស្គាល់សមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ និងមិនយល់ទាស់ ការធ្វើវិសោធនកម្មប្រការ ៤៥ និងប្រការ ៤៧ នៃលក្ខនិ្តកៈរបស់បក្សសង្គ្រោះជាតិ។
ប៉ុន្តែចំនុចអវិជ្ជមាននោះ គឺក្រសួងមហាផ្ទៃថា ការជ្រើសតាំងក្បាលម៉ាស៊ីនដឹកនំាបក្សប្រឆំាងខុសលក្ខន្តិកៈរបស់ខ្លួន និង ចំនុចមួយទៀតគឺក្រសួងនៅតែទាមទារឱ្យបក្សប្រឆំាងប្តូរពាក្យស្លោកចេញ តែតំណាងបក្សសង្គ្រោះជាតិថានឹងយកទៅ ពិចារណា។
តើអ្នកតាមដានបញ្ហានយោបាយ វាយតម្លៃម្ដេចដែរ ចំពោះលទ្ធផលនៃជំនួបរវាងតំណាងក្រសួងមហាផ្ទៃនិង គណបក្ស សង្រ្គោះជាតិ ដែលអាចធ្វើបក្សប្រឆាំងនេះលែងប្រឈមុខនឹងគ្រោះថ្នាក់ឬទេ ?
ត្រង់ចំនុចនេះលោក ទ្បៅ ម៉ុងហៃ អ្នកវិភាគពីបញ្ហាសង្គមនយោបាយ យល់ឃើញថាបញ្ហាប្រឈមមួយចំនួនរបស់បក្ស សង្គ្រោះជាតិ ហាក់កាត់បន្ថយមួយកម្រិតដែលឈានទៅរកភាពល្អប្រសើរគឺដោយសារ ក្រសួងមហាផ្ទៃទទួលស្គាល់ សមាជ វិសាមញ្ញរបស់បក្សសង្គ្រោះជាតិ។
តែយ៉ាងណាលោកថាសង្គ្រោះជាតិអាចវិលទៅស្ថានភាពដើមវិញប្រសិនបើមានការជ្រើសរើសក្បាលម៉ាស៊ីនថ្មីនោះ។ លោក ទ្បៅ ម៉ុងហៃ ៖«ការចចារគ្នាលំដាប់បច្ចេកទេសនេះគឺដូចជាបានទៅមុខ គឺវិជ្ជមានខ្ញុំជឿជាក់ថាអាចនឹងដោះស្រាយបាន បញ្ហានៅពេលនេះដែលបានលើកទ្បើងថាខុសច្បាប់បោះឆ្នោតឬច្បាប់គណបក្សហ្នឹងអាហ្នឹងខាងសង្គ្រោះអាចវិលទៅរកស្ថានភាពដើមគឺមុនដែលកការកែប្រែរចនាសម្ព័ន្ធថ្នាក់ដឹកនំា»។
ចំណែកសាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា តាមរយៈជំនួបរវាងថ្នាក់ដឹកនំាទំាង ពីរនេះលោកមិនទាន់មើលឃើញមានការស្របគ្នាឈានទៅរកភាពល្អប្រសើរច្រើនទេ ។លោកថាបក្សសង្គ្រោះជាតិនៅតែ អាចដើរទៅមុខបានដោយរលូនដោយគ្រាន់តែគោរពតាមលក្ខន្តិកៈនៃច្បាប់ស្តីពីការបោះឆ្នោត។
តែលោក ឯម សុវណ្ណារ៉ា មានជំនឿចិត្តថាទោះបីជាមានបញ្ហាប្រឈមយ៉ាងណាក៏ដោយបក្សប្រឆំាងនៅតែអាចចូលរួម ដំណើរការបោះឆ្នោតបាន។
លោក ឯម សុវណ្ណារ៉ា ៖«ឃើញថាវាអត់ទាន់មានជាគោលការណ៍អីយល់ស្របគ្នានៅទ្បើយទេយើងឃើញនៅមានចំនុច ខ្វះខាតច្រើនចំនុចទីមួយ ចំនុចមួយទៀតយើងគិតអំពីយន្តការបានន័យថាវាអត់មានទៅរាំងស្ទះទេបើសិនបក្ស សង្គ្រោះ ជាតិខុសខ្វះខាតកន្លែងណាបក្សកាន់អំណាចឬក្រសួងមហាផ្ទៃអាចដាក់ពេលវេលាកាលកំណត់»។
ជុំវិញរឿងនេះ អ្នកនំាពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការទទួលស្គាល់របស់ ក្រសួងមហាផ្ទៃ គឺមានន័យ ថាក្រសួងនេះ ពុំមានចេតនាណាមួយរំលាយបក្សសង្គ្រោះជាតិនោះទេគ្រាន់តែឱ្យបក្សប្រឆំាងគោរពទៅតាមលក្ខន្តិកៈរបស់ ខ្លួនប៉ុណ្ណោះ។ លោក ហង្ស ពុទ្ធា បន្តថាមានតែករណីមួយគត់ដែលគ.ជ.ប អាចធ្វើមោឃភាពបញ្ជីបោះឆ្នោតរបស់បក្ស សង្គ្រោះជាតិ ឬបក្សផ្សេងៗទៀតបាន លុះត្រាតែគណបក្សទំាងនោះត្រូវរំសាយ ឬក្រសួងមហាផ្ទៃឈប់ផ្តល់សុពលភាព។
លោក ឯម សុវណ្ណារ៉ា ៖«មើលឃើញច្បាស់ហើយថាក្រសួងមហាផ្ទៃលោកមិនបានបដិសេធឆ្នោះទៅរកការរំលាយ គណបក្សទេមិនមានអីសង្ស័យថា គ.ជ.ប ធ្វើមោឃភាពបញ្ជីបោះឆ្នោតរបស់បក្សសង្គ្រោះជាតិនោះទេអញ្ចឹងគណបក្ស សង្គ្រោះជាតិនៅតែមានបេក្ខភាពរបស់ខ្លួនសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់»។
ទោះជាយ៉ាងណា លោកអេងឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ បានប្រាប់អ្នកសារព័ត៌មាន នៅក្នុងពិធីរម្លឹកខួប ២០ ឆ្នាំនៃការវាយប្រហារដោយគ្រាប់បែក នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា គណបក្សអាចពិចារណា ចំពោះអ្វីដែល ក្រសួងមហា ផ្ទៃថា ថ្នាក់ដឹកនាំទាំង៤រូបដែលជ្រើសតាំងដោយ សមាជមិនស្របតាមលក្ខន្តិកៈ ។
ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ ដែលក្រសួងមហាផ្ទៃថាមិនស្របនឹងលក្ខន្តិកៈរបស់បក្សនេះ មានលោក កឹម សុខា ប្រធាន លោកប៉ុល ហំម លោកស្រី មួរ សុខហួរ និងលោកអេងឆៃអ៊ាង៕