en     km
en     km

លោក​ សម​ រ​ង្ស៊ី​ រង​ការ​ផ្ដ​ន្ទា​ទោស​ថ្មី​មួយទៀត​ដោយ​ផ្តន្ទាទោស​ជិត​ ២​ឆ្នាំ​ប្ដឹង​ដោយ​សម្ដេច​ ហ៊ុន​ សែន​

Share

ភ្នំពេញ៖ តុលាការរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមីនានេះ បានចម្រេច ផ្តន្ទាទោសលោក សម រង្ស៊ី ដាក់ពន្ធនាគារ ១ឆ្នាំ និង៨ខែ  ក្នុងសំណុំរឿងក្ដី ដែលអតីតប្រធានគណបក្សសង្គ្រោះជាតិនេះ   លើកឡើងថា រដ្ឋាភិបាលកម្ពុជា នៅពីក្រោយអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី។
sam-rangsy
តាមសាលក្រមនេះ តុលាការក៏បានបង្គាប់ឱ្យអតីតប្រធានបក្សប្រឆាំងនេះ សងសំណងជំងឺចិត្ត ១០០រៀល ដល់ដើមបណ្តឹងហើយ ត្រូវពិន័យជាប្រាក់ ១០លានរៀល។ លោក សម រង្ស៊ី ត្រូវបាន ចៅក្រម លោក អ៊ី ថាវរៈ ចោទពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ ឲ្យប្រព្រឹត្តអំពើបង្កឱ្យ មានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម តាមមាត្រា៣០៥ មាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈមេធាវី លោក គី តិច បានប្តឹងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ទារសំណង ១០០រៀល និងផ្តន្ទាទោសតាមច្បាប់ បន្ទាប់ពីលោក សម រង្ស៊ី លើកឡើងថា រដ្ឋាភិបាលនៅក្រោយនៃឃាតកម្មលោកបណ្ឌិតកែម ឡី។
លោក សម រង្ស៊ី ដែលត្រូវបានរដ្ឋាភិបាលប្រកាសមិនឱ្យចូលប្រទេសវិញ   ត្រូវបាន តុលាការចោទប្រកាន់ ៥សំណុំ រឿង ក្នុងនោះ មានសំណុំរឿងរបស់លោក ហោ ណាំហុស  សំណុំរឿង ហ្វេសប៊ុក ប្ដឹងដោយ មន្ត្រីជំនិតម្នាក់របស់ នាយករដ្ឋមន្ត្រី  សំណុំរឿងប្ដឹងដោយសម្ដេច ហេង សំរិន ហើយសំណុំរឿងដែលសម្ដេចនាយករដ្ឋមន្ត្រីប្ដឹងមាន ២បទចោទ ។ ប៉ុន្តែសំណុំរឿងទាំងនេះសុទ្ធតែ ជាបទចោទបរិហារកេរ្តិ៍ ។ យ៉ាងនេះក្ដីអ្នកឃ្លាំមើលបញ្ហាសង្គម យល់ឃើញថា អ្នកនយោបាយ ឈ្លោះ គ្នា ជាសំណុំនយោបាយ ដែលអាចមានដំណោះស្រាយ តាមរយៈការសម្របសម្រួលនយោបាយ៕

Share

ព័ត៌មានទាក់ទង

Image