en     km
en     km

ក្រុមហ៊ុន​សាំ​ស៊ុ​ង​ បង្ហាញមុខ​ទូរ​ស័ព្ទសេរី​ថ្មី​

Share

ញ៉ូយ៉ក៖បន្ទាប់មានភាពវឹកវរនិងរឿងអាស្រូវពុករលួយ ក្រុមហ៊ុន Samsung កាលពីថ្ងៃពុធ បានបង្ហាញទូរស័ព្ទដៃទំនើបសេរីចុងក្រោយរបស់ខ្លួន ធុនហ្គាឡាក់ស៊ី អេស ៨ ( Galaxy S8) ដោយមានជំនួយបច្ចេកវិទ្យាបន្ថែមពីក្រុមហ៊ុនប៊ិកប៊ី ( Bixby)។
summsung
ការបញ្ចេញទូរស័ព្ទស្មាតហ្វូនសេរីថ្មីនេះ បង្ហាញថា ក្រុមហ៊ុនទូរសព្ទ័ចល័តធំជាងគេរបស់ប្រទេសកូរ៉េខាងត្បូងនេះ កំពុងព្យាយាមស្ទុះហក់ចូលទីផ្សារឡើងវិញបន្ទាប់ពីទទួលរងព្យុះពាណិជ្ជកម្ម។ ថ្លែងក្នុងពិធីបង្ហាញផលិតផលរបស់ខ្លួនក្នុងទីក្រុងញូយ៉ក លោក ឌីជេ ខូ (DJ Koh) នាយកក្រុមហ៊ុនសាំស៊ុង អះអាងថា ទូរសព្ទ័ធុន Galaxy S8 និង Galaxy S8 + (ហ្គាឡាក់ស៊ី អេស ៨ ភ្លើស) បំពាក់ប្រព័ន្ធបច្ចេកវិទ្យាកាន់តែទំនើបដែលជួយដល់អ្នកប្រើប្រាស់ឲ្យមានភាពងាយស្រួលតាមរយៈ ការបញ្ជាតាមប្រព័ន្ធសំឡេង។ ទូរសព្ធ័ដៃថ្មីនេះ មានអេក្រង់ទំហំ ៥,៨និង៦,២អ៊ីង ក្នុងគោលដៅប្រកួតប្រជែងជាមួយទូសព្ទ័ iPhone សេរីចុងក្រោយបំផុត។
វត្តមានរបស់ Galaxy S8 នេះបន្ទាប់ពីក្រុមហ៊ុនសាំស៊ុងត្រូវប្រមូលយកទូរស័ព្ទធុន Note ចំនួន ៧គ្រឿងត្រឡប់មកវិញដោយសារតែទូរសព្ទ័ទាំងនោះឆេះនៅពេលដែលបញ្ចូលថ្មដោយសារតែថ្មឡើងកំដៅខ្លាំងពេក។ ការណ៍នេះដែលធ្វើឲ្យក្រុមហ៊ុនសាំស៊ុង ខាតបង់ប្រាក់រាប់ពាន់លានដុល្លារ ធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុន និងការជឿជាក់ពីអតិថិជន៕

Share

Image
Image
Image