ក្រុងវ៉ាស៊ីនតោន៖ រូបភាពដែលថតពីផ្កាយរណបបង្ហាញថា កូរ៉ខាងជើងបានត្រៀមខ្លួនរួចជាស្រេចការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរថ្មី ទៀត ទោះជាមានការដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ ក៏ដោយ ។នេះបើយោងតាមប្រភព យោធារបស់អាមេរិក ។
.រូបភាពនោះត្រូវបានគេថតតាំងពីថ្ងៃសៅរិ៍ ដោយបង្ហាញឃើញ មានឡាននិងរថពាសដែកដែលគេបានដាក់នៅពីមុខទ្វារចូលរបស់ ទីលានបាញ់សាកល្បង Punggye-ri ជាមួយនឹងខ្សែកាបដែលគេដាក់វានៅលើដី។
មន្រ្តីគំរោងនៃវិទ្យាស្ថានអាមេរិក,កូរ៉េ នៃសាកលវិទ្យាល័យហ៊បគីន បាននិយាយថា៖« គ្រឿងសព្វាវុធនេះ ទំនងជាត្រូវបានប្រើដើម្បីចាប់ផ្តើមធ្វើតេស្តនេះនិងប្រមូលទិន្នន័យពីការផ្ទុះនិងការដំណើរការនៃទិន្នន័យ”។
ក្រុងព្យុងយ៉ាងបាន អភិវឌ្ឍមីស៊ីលដែលបាញ់បានរយៈចម្ងាញឆ្ងាយដែលមានសមត្ថភាពក្នុងការបាញ់លើគោក ហើយក្បាលរបស់នុយក្លេអ៊ែរនោះមានប្រាំគ្រាប់ដែលគេបានរកឃើញ តាំងពី២ឆ្នាំមុនមកម្លេះ។
នេះជាការវាយប្រហារថ្មីទៀតពីសំណាក់កូរ៉េខាងជើង ទៅលើលោកប្រធានាធិបតីអាមេរិក លោក Donald Trump ៕CNA