ភ្នំពេញ៖ អាណាព្យាបាលកុមារ និងពលរដ្ឋខ្មែរដែលតែងយកមន្ទីរពេទ្យគន្ធបុប្ភាជាកន្លែងផ្ដល់សេចក្ដីសុខដល់កូនចៅ ជាកុមារតូចៗ បាន បង្ហាញក្តីព្រួយបារម្ភពីស្ថានភាពជំងឺលោកវេជ្ជបណ្ឌិត Beat Richner។
ចំណែកអ្នកលេងបណ្ដាញសង្គម នាំគ្នាសរសេរសារជូនពរដោយ សូមឱ្យលោកវេជ្ជបណ្ឌិតឆាប់ជាពីជំងឺ។
ពួកគេចាត់ទុកថា លោក គឺជាព្រះដែលមកសង្រ្គោះកុមារកម្ពុជារាប់ម៉ឺនសែននាក់។
លោកវេជ្ជបណ្ឌិត Beat Richner ជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ហើយកំពុងទទួលការសង្រ្គោះនៅឯមន្ទីរពេទ្យក្នុងប្រទេសស្វីសប្រទេសកំណើតរបស់។
កញ្ញាច្រឹក ស្រីអូន បានចុះជួបអាណាព្យាបាលទាំងនោះនៅពេល ពួកគាត់បាននាំកូននាំចៅមក សុំព្យាបាលនៅមន្ទីរពេទ្យនេះកាលព្រឹកថ្ងៃទី២៩មីនានេះ ដែលមានសេចក្ដីរាយការណ៍ដូចតទៅ៖
Post Views: 615