ប៉ារីស៖ រដ្ឋាភិបាលចិនកាលពីថ្ងៃអង្គារទី២៨ មីនា បានអំពាវនាវឱ្យអាជ្ញាធរបារំាងការពារពលរដ្្ឋរបស់ខ្លួន បន្ទាប់ពីប៉ូលីសនៅក្រុងប៉ារីសបានបាញ់សម្លាប់ ពលរដ្ឋចិនម្នាក់ក្នុងអំពើតវ៉ាមួយដែលឈានដល់ការចាប់ខ្លួនមនុស្ស៣៥នាក់។
តាមបណ្តាញផ្សាយព័ត៌មានChannel News Asia ពលរដ្ឋចិនរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងមុខស្នាក់ការប៉ូលីសនៅឯភាគខាងជើងនៃទីក្រុងប៉ារីសកាលពីយប់ម្សិលមិញ ដោយពួកគេស្រែកទាមទារយុត្តិធម៌ សម្រាប់បុរសដែលត្រូវបានគេបាញ់សម្លាប់នោះ។
អ្នកតវ៉ាភាគច្រើនជាជនជាតិចិនបានចោទប៉ូលីសថាជាឃាតករ ហើយស្របពេលនោះពួកគេបានដាក់កម្រងផ្កានិងអុជទានដើម្បីគោរពវិញ្ញាណក្ខន្ធដល់បុរសចិនម្នាក់ដែលត្រូវបានគេបាញ់សម្លាប់។ បុរសចិននោះអាយុ៥៦ឆ្នំា មានឈ្មោះថា Shaoyo Liu មានកូន៥នាក់។
យ៉ាងណាក៏ដោយប៉ូលីសបាននិយាយថាជនជាតិចិនម្នាក់នេះបានបង្ករការវាយប្រហារទៅលើសមត្ថកិច្ចដែលធ្វើឱ្យមានការសង្ស័យថាជននេះជាបណ្តាញភារវកម្មព្រោះគេរកឃើញជននេះកាន់កាំបិទដើម្បីចាក់សម្លាប់គ្នាក្នុងពេលមានការតវ៉ានេះ ជាពិសេសគឺជននេះបានវាយប្រហារទៅលើមន្រ្តីប៉ូលីស៕