en     km
en     km

អង្គការក្រៅរដ្ឋាភិបាល​គ្រោង​ដាក់​ស្ត្រី​៣០០​នាក់​ សង្កេតការណ៍​ការ​បោះ​ឆ្នោត​

Share

ភ្នំពេញ៖ ស្ត្រីប្រមាណ ៣០០នាក់ នឹងត្រូវដាក់ពង្រាយនៅតាមឃុំ សង្កាត់ ខេត្តក្រុងចំនួន ១១ក្នុងតំបន់គោលដៅរបស់ Cpwp និងខុមហ្វ្រេល។ នេះបើតាមនាយិកាសីលការលោកស្រី ធីតា ឃឹះ ថ្លែងក្នុងសន្និសីទស្ដីពី «ការចាប់ផ្តើមដំណើរការបន្ទប់ស្ថានការណ៍ ស្តីពីការបោះឆ្នោតឆ្នាំ២០១៧»។

cpwp

ការដាក់ពង្រាយ អ្នកសង្កេតការណ៍ជាស្ត្រីនេះមានលក្ខណៈពិសេសខុសពីការសង្កេតការណ៍ទូទៅ គឺអ្នកសង្កេតការណ៍ស្ត្រីទាំងអស់នឹងប្រមូលទិន្នន័យបែបគុណភាពដោយផ្តោតសំខាន់លើករណីសិក្សា ក្នុងគោលបំណង សិក្សាអំពីការចូលរួមនយោបាយរបស់ស្ត្រីក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ និងផលប៉ះពាល់មកលើស្ត្រី។

នាយិការអង្គការសីលការលោកស្រី ធីតា ឃឹះ មានប្រសាសន៍ថា ការចូលរួមសង្កេតការណ៍បោះឆ្នោតពីស្ត្រីពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួមចំណែកនៅក្នុងវិស័យនយោបាយ ជាពិសេសស្ត្រីអាចបញ្ចេញសម្លេងរបស់ខ្លួនតាមរយៈការចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតនេះជាដើម។

លោកស្រី ធីតា ឃឹះ ៖«សំខាន់បំផុតស្ត្រីចូលរួមដើម្បីឱ្យធ្វើការងារទាំងអស់ហ្នឹងមានតម្លាភាពស្ត្រីចូលរួមដើម្បីឱ្យការងារទាំងអស់ក្លាយជាសច្ចភាព ហើយស្ត្រីចូលរួមដើម្បីការពារសន្លឹកឆ្នោតឬមួយការពារសិទ្ធិរបស់ស្ត្រីក្នុងការចូលរួមនឹងធ្វើម៉េចបង្កើនសិទ្ធិសេរីភាពរបស់ស្ត្រីឱ្យបានច្រើន »

អ្នកសង្កេតការណ៍ជាស្ត្រីនឹងធ្វើកាអង្កេត ឃ្លាំមើលប្រមូលទិន្នន័យតាមរយៈការប្រើប្រាស់ទម្រង់របាយការណ៍ដែលមានភ្ជាប់ជាមួយនូវបញ្ជីសំណួរតាមលំដាប់លំដោយដែលជាឧបករណ៍ដ៏មានប្រសិទ្ធភាពបំផុតសម្រាប់អ្នកសង្កេតការណ៍។

ក្រៅពីនោះពួកគេនឹងសង្កេតការណ៍ដោយផ្ទាល់នៅនឹងកន្លែងឃោសនាបោះឆ្នោត ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ជាដើម។

សូមជម្រាបថា តំបន់គោលដៅដែលស្ត្រីចំនួន ៣០០ គ្រោងធ្វើជាអ្នកសង្កេតការណ៍រួមមាននៅខេត្តកំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ តាកែវ ស្ទឹងត្រែង មណ្ឌលគិរី ព្រៃវែង កណ្តាល ក្រចេះ និងខេត្តព្រះវិហារ៕

Share

ព័ត៌មានទាក់ទង

Image