ក្រុងប៉ារីស៖ ប៉ូលិសប្រទេសបារាំង បានចាប់ខ្លួនមនុស្ស៣៥នាក់ បន្ទាប់ពី សហគមន៍អាស៊ីមួយផ្ទុះបាតុកម្មដោយសារ បុរសចិនម្នាក់បានត្រូវបានប៉ូលីសម្នាក់ធ្វើអំពើហឹង្សាទៅលើរហូតដល់បុរសនោះស្លាប់។
ប៉ូលិស និយាយថា បាតុករជាង១៥០ នាក់ដែលបានមកជុំគ្នានៅពីមុខស្នងការដ្ឋានប៉ូលិសដែលនៅភាគខាងជើងនៃទីក្រុងបារីស។
តាមបណ្ដាញផ្សាយព័ត៌មានBBC ប៉ូលិស៣នាក់បានរងរបួសបន្ទាប់ពីការប៉ះទង្គិចជាមួយ ក្រុមបាតុករ ហើយរថយន្ត១គ្រឿងរបស់ប៉ូលីសត្រូវបានឆេះដោយគ្រាប់បែកផ្សែង។
បាតុករដែលមានកំហឹងបានធ្វើបាតុកម្មប្រឆាំងនិងអំពើហឹង្សាររបស់ប៉ូលីសបន្ទាប់ពីមន្រ្តីប៉ូលីសម្នាក់បានបាញ់សម្លាប់ជនជាតិចិនមា្នក់កាលពីយប់ថ្ងៃអាទិត្យ។
តែយ៉ាងណាអាជ្ញាធរបាននិយាយថា «បុរសម្នាក់នោះ បានធ្វើការវាយប្រហារទៅលើមន្ត្រីប៉ូលិស»។
លោកមេធាវីរបស់គ្រួសារសាច់ញាតិបាននិយាយថាប៉ូលីសបានបាញ់ប្រហារលើបុរសនោះភ្លាមៗ ដោយ មិនបានព្រមានជាមុន៕BBC
Post Views: 196