មជ្ឈមណ្ឌលកំចាត់មីននៅកម្ពុជា ហៅថា ស៊ីម៉ាក បានចុះហត្ថលេខាទទួលជំនួយថវិការ ជាមួយប្រធានអង្គការបំរើសកម្មភាពមីនជប៉ុន(Japan Mine Action Service) ចំនួន ១២,៧ ម៉ឺនដុល្លារ កាលពីថ្ងៃទី ២៧ មិនា ឆ្នាំ ២០១៧។
បើយោងតាមទំព័តហ្វេសប៊ុករបស់លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា ជំនួយរបស់ជប៉ុននេះ គឺ ដើម្បីគាំទ្រដល់សកម្មភាពក្រុមវិស្វកម្មស៊ីម៉ាក់ក្នុងរយៈពេលមួយឆ្នាំពេញគឺ ចាប់ពី ថ្ងៃទី ០១ មេសា រហូតដល់ខែមិនា ឆ្នាំ ២០១៨។
ជំនួយនេះស្ថិតនៅក្នុងគម្រោង«កសាងភូមិសុវតិ្ថភាព» ដើម្បីធ្វើផ្លូវលំនៅតាមជនបទ សាលារៀន ជីកស្រះ និងអណ្តូងទឹកជាដើម៕
Post Views: 329