យ៉ាងហោចណាស់មានសិស្សានុសិស្សចំនួនប្រាំពីរនាក់និងគ្រូបង្រៀនម្នាក់នៃវិទ្យាល័យ អូតាវ៉ារ៉ា ក្នុងតំបន់ តូឈីជី បានស្លាប់កាលពីថ្ងៃចន្ទ័បន្ទាប់ពីជាប់ក្នុងផ្ទាំងទឹកកក ក្នុងរមណីយ៍ដ្ឋានជិះស្គីមួយ។
មនុស្សប្រមាណ៤០នាក់ផ្សេងទៀតរងរបួស។
កាសែត The Japan Times បានរាយការណ៍ថាជនរងគ្រោះបានកើតឡើងនៅម៉ោងប្រមាណ៨និង៣០នាទីនៅពេលដែលសិស្សវិទ្យាល័យនេះចំនួន៤០នាក់រួមជាមួយគ្រូបង្រៀនមួយចំនួនទៀតបានរៀនដើរលើគំនរទឹកកកសំឡី។
តំបន់ តូឈីជី ស្ថិតក្នុងក្រុង ណាស៊ូ (Nasu)។ ទីក្រុងណាស៊ូ ដែលមានទឹកកកសំឡីកម្រាស់៣៣សង់ទីម៉ែត្រ។
រមណីយដ្ឋានជិះស្គីខាងលើទើបតែចាប់បើករដូវកាលជិះស្គីកាលពីសប្តាហ៍មុន។ នៅពេលនេះក្រុមប៉ូលិសកំពុងស្វែងរកក្រែងមានសាកសពបន្ថែមក្នុងគំនរទឹកកក៕
Post Views: 383