en     km
en     km

កូរ៉េ​ខាងត្បូង​៖​លោកស្រី​ប៉ាក​នឹង​ត្រូវ​ចាប់ខ្លួន​ ពេល​ឡើង​សវន​ការ​ម្ដងទៀត​

Share

ក្រុមរដ្ឋអាជ្ញាប្រទេសកូរ៉េខាងត្បូងបានប្រាប់ដំណឹងទៅលោកស្រី ប៉ាក គុនហេ អតីតប្រធានាធិបតី ថា លោកអាចនឹងត្រូវចាប់ខ្លួនចូលសវនាការជំនុំជម្រះក្ដី នៅថ្ងៃព្រហស្បតិ៍ ក្នុងសប្ដាហ៍នេះ ។

park-kunhey-01

តាមបណ្ដាញផ្សាយព័ត៌មានBBC ដីការចាប់ខ្លួននោះបញ្ជាក់ថា លោកស្រីប៉ាក មានកំហុសធំៗចំនួន ១ជាបឋម គឺ ទទួលប្រាក់សំណូក។ ការចេញដីកានេះ ធ្វើឡើងបន្ទាប់ពី ក្រុមរដ្ឋអាជ្ញាបានដាក់ការជជែកគ្នាអំពីការសម្រេចចេញដីកាចាប់ខ្លួនស្ត្រីប្រធានាធិបតីរូបនេះ។

លោកស្រី ប៉ាក គុនហេ គឺជាប្រធានាធិបតីស្ត្រីដំបូងគេនៃប្រទេសកូរ៉េខាងត្បូង ដែលបានដកហូតតំណែងដោយរដ្ឋសភា។
លោកស្រីប៉ាកឆ្នាំនេះមានអាយុ៦៥ ឆ្នាំ លោកស្រីត្រូវបានដកហូតអភ័យឯកសិទ្ធប្រធានាធិបតីដោយតុលាការរដ្ឋធម្មនុញ្ញកាលពីថ្ងៃទី១០ មិនា ដែលជាការបើកផ្លូវឱ្យរដ្ឋអាជ្ញាចេញដីកានាំខ្លួនលោក ជាការបិទសេរីភាពទាំងស្រុងរបស់លោកស្រីមិនឱ្យមានពេលនៅក្រៅឃុំ។

ជាការពិតលោកស្រីប៉ាកមានកំហុស ២ធំៗទៀត គឺ ការធ្លាយឯកសាររបស់រដ្ឋនិងបំពានអំណាចរដ្ឋ។

ពួករដ្ឋអាជ្ញានិយាយថា ជនត្រូវចោទរូបនេះ មានកំហុសមួយទៀត គឺ ការធ្វើអោយធ្លាយឯកសារសំងាត់របស់រដ្ឋដែលបណ្ដោយអោយជំនួយការរបស់លោកស្រី ដឹងរឿងកិច្ចការរបស់រដ្ឋជាច្រើន។

សេចក្ដីថ្លែងការណ៍របស់រដ្ឋអាជ្ញាបានបញ្ជាក់ថា ភស្ដុតាងមួយចំនួនបានស្ថិតនៅក្នុងដៃរដ្ឋអាជ្ញាអស់ហើយ ដែលភស្ដុតាងទាំងនេះអាចនាំអោយឱ្យឃុំខ្លួនលោកស្រី។

លោកស្រី ឆយ ស៊ុនស៊ីល ដែលជាមិត្តជិតស្និទ្ធរបស់លោកស្រីត្រូវបានចាប់ខ្លួនភ្លាមៗ ដោយរកឃើញថា ស្ដ្រីរូបនេះ គឺជាដើមចមនាំអោយលោកស្រី ប៉ាក មានកំហុសដូចការចោទប្រកាន់។

លោកស្រី ឆយ ស៊ុនស៊ីល បានឆ្លងកាត់ការជំនុំជម្រះក្ដីរួចទៅហើយ ។ ស្របពេលនេះ កូនស្រីរបស់លោកស្រី ឆយ និងប្រធានក្រុមហ៊ុន SAMSUNG កំពុងជាប់ឃុំ។

អ្នកទាំង ៣រូបនេះ ជាអ្នកប្រើប្រាស់ឥទ្ធិពលរបស់លោកស្រីប៉ាក ក្នុងការប្រើប្រាស់មូលនិធិ មនុស្សធម៌ដោយអំពើខុសច្បាប់។

ចំណែកប្រធានក្រុមហ៊ុន SAMSUNG ត្រូវបានចោទពីបទផ្ដល់ប្រាក់សំណូក ជាង ៣៦លានដុល្លារ ទៅឱ្យលោកស្រី ឆយ ស៊ុនស៊ីល។
ករណីរបស់លោកស្រីប៉ាក គុនហេ នាំអោយប្រជាជនកូរ៉េខាងត្បូងរាប់លាននាក់រំជើបរំជួលចិត្តយ៉ាងខ្លាំង ។

អ្នកខ្លះចេញដើរធ្វើបាតុកម្មតាមដងផ្លូវទាមទារឱ្យលោកស្រី ចូលពន្ធនាគារឱ្យបានឆាប់បំផុតដោយពួកគេចាត់ទុកលោកស្រី ជាជនក្បត់ជាតិ ។ រីឯអ្នកខ្លះទៀត បែរជាគាំទ្រលោកស្រីទៅវិញ។ ពួកគេទាមទារឱ្យតុលាការបញ្ចប់ការចោទប្រកាន់លោកស្រី ដោយពួកគេថា លោកស្រី មិនមានកំហុសទេ អ្នកដែលមានកំហុស គឺ មិត្តភក្ដិរបស់លោកស្រី ឆយ ស៊ុន ស៊ីល។

យ៉ាងណាក៏ដោយ លោកស្រី ប៉ាក នឹងត្រូវចាប់ខ្លួនមកជំនុំជម្រះនៅថ្ងៃព្រហស្បត្តិ ទី ២៩មិនានេះ ហើយ៕ BBC

Share

ព័ត៌មានទាក់ទង

Image