en     km
en     km

លោកស្រី​ ម៉ារ​កែ​ល​ សង្ឃឹម​ឈ្នះ​ឆ្នោត​អាណត្តិ​ទី​៤​ ​ចុងឆ្នាំ​នេះ​

Share

គណបក្សប្រជាធិបតេយ្យគ្រីស្ទសាសនារបស់លោកស្រីអធិការបតី អាន់ជេឡា ម៉ារកែល នៃប្រទេសអាល្លឺម៉ង់ បានឈ្នះការបោះ ឆ្នោតប្រចាំរដ្ឋ សារ ខណៈដែលការបោះឆ្នោតថ្នាក់ជាតិនឹងប្រព្រឹត្តិទៅនៅខែកញ្ញាខាងមុខនេះ។

លោកស្រីអធិការបតីអាល្លីម៉ង់អាន់ជេឡា ម៉ារកែល ។
លោកស្រីអធិការបតីអាល្លីម៉ង់អាន់ជេឡា ម៉ារកែល ។

Saarland ជារដ្ឋតូចមួយនៅភាគខាងលិចប្រទេសអាល្លឺម៉ង់ ដែលមានប្រជាជនរស់នៅចំនួនមួយលាននាក់ ។

បច្ចុប្បន្នរដ្ឋនេះគ្រប់គ្រងដោយគណបក្សចម្រុះ គឺ គណបក្សគណបក្សប្រជាធិបតេយ្យគ្រឹះសាសនារបស់លោកស្រីម៉ារកែល និងគណបក្សប្រជាធិបតេយ្យសង្គម។

លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យបង្ហាញថា គណបក្សរបស់លោកស្រីទទួលបានសំលេង៤០,៧ភាគរយ នៅពេលដែលគណបក្សប្រជាធិបតេយ្យសង្គមទទួលបានការគាំទ្រ ២៩,៦ភាគរយ ។ លោកស្រីអធិការបតីអាន់ជេឡាម៉ារកែល ត្រូវរំពឹងថា នឹងឈ្នះក្នុងការបោះឆ្នោតនៅអាណត្តិទី៤នៅថ្ងៃទី២៤ខែកញ្ញាប៉ុន្តែលោកស្រីកំពុងស្ថិតនៅក្រោមសម្ពាធ៕

Share

Image
Image
Image