អតីតនៃប្រធានាធិបតីនៃប្រទេសអាហ្សង់ទីន លោកស្រី Cristina Fernandez de Kirchner ត្រូវបានតុលាការចោទប្រកាន់ពីបទបន្លំប្រាក់របស់រដ្ឋ ដែលចាត់ទុកថាការគ្រប់គ្រងហិរញ្ញវត្ថុគ្មានតម្លាភាព ។
លោកស្រី Fernandez អាយុ ៦៤ឆ្នាំ ត្រូវបានរដ្ឋអាជ្ញា ចោទប្រកាន់ពីបទដូចនេះ នៅឆ្នាំ ២០១៥ ។លោកស្រី Fernandez បានកាន់តំណែងប្រធានាធិបតីអាហ្សង់ទីនេះ តាំងពី ឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៥ ។ ប៉ុន្ដែ លោកស្រី បាននិយាយប្រាប់អ្នកសារព័ត៌មានថា ការចោទប្រកាន់លោកស្រី ដូចនេះជាការដាក់កំហិតផ្នែកនយោបាយ។
ការចោទប្រកាន់លោក Fernandez គឺបន្ទាប់ពី អតីតរដ្ឋមន្ដ្រីហិរញ្ញវត្ថុ Axel Kiciloff ក៏ត្រូវបានចោទប្រកាន់ដែរ ។
តាមបណ្ដាញផ្សាយព័ត៌មាន BBC យ៉ាងតិចអតីតមន្ដ្រីរបស់លោកស្រី ១៥រូប ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងនេះ ៕
Post Views: 210