en     km
en     km

តុលាការ​កំពូល​សម្រេច​ប្រកាស​លទ្ធផល​បណ្ដឹងសុំ​ក្រៅ​ឃុំ​លោក​ នី​ ចរិយា​នៅ​ថ្ងៃ​ទី​៣១​

Share

​ភ្នំពេញ​៖​ បន្ទាប់​ពី​តុលាការ​កំពូល​បើក​សវនាការ​លើ​បណ្ដឹង​ សុំ​នៅ​ក្រៅ​ឃុំ​ របស់​លោក​ នី​ ចរិយា​ អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២៤​ ខែ​មិ​នា​ ឆ្នាំ​ ២០១៧​នេះ​រួច​មក​ តុលាការ​សម្រេច​លើក​ពេល​ប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ទី​ ៣១​ មិ​នា​ វិញ​។

adhoc-01

​ក្នុង​រឿង​នេះ​ដែរ​ លោក​ សំ​ សុ​គង់​ មេធាវី​ការពារ​ក្ដី​អោយ​លោក​ នី​ ចរិយា​ បាន​ប្រាប់​អ្នក​ សារព័ត៌មាន​ថា​ លោក​រំពឹង​ថា​ តុលាការ​នឹង​សម្រេច​ឱ្យ​កូនក្ដី​ខ្លួន​ បាន​នៅ​ក្រៅ​ឃុំ​។​

ក្នុង​សំណុំរឿង​ស្នេហា​លួចលាក់​ដែល​គេ​សង្ស័យ​ថា​ ជា​លោក​កឹ​ម​ សុខា​ បច្ចុប្បន្ន​ជា​ប្រធាន​ គណបក្ស​សង្គ្រោះ​ជាតិ​ ជាមួយ​ នាង​ខុ​មចាន់​តារា​ទី​ហៅ​ស្រី​មុំ​  នេះ​ មាន​ជន​ត្រូវ​ចោទ​ចំនួន​ ៤​រូប​ទៀត​ ដែល​ជាម​ន្ដ្រី​សមាគម​អា​ដ​ហុ​ក​ រួម​មាន​ លោក​ នី​ សុខា​ លោក​ ណៃ​ វង់​ដា​ លោកស្រី​ លឹ​ម​ មុនី​ និង​លោក​ យី​ សុខសាន្ដ​ ក្នុង​បទល្មើស​សូកប៉ាន់​សា​ក្ស៊ី​ នេះ​ផង​ដែរ​។​

ទាំង​សាលាដំបូង​ និង​សាលាឧទ្ធរណ៍​តែងតែ​បដិសេធ​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​អ្នក​ទាំង​ ៥​រូប​នេះ​ ជា​រឿយៗ​ ។​

​កាលពី​ពេល​ថ្មីៗ​នេះ​ ឧត្ដមស្នងការ​អង្ក​ការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ បាន​ចេញ​សេចក្ដី​ ថ្លែងការណ៍​ ដោយ​ថ្កោលទោស​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។​​ក្នុង​សេចក្ដីថ្លែងការណ៍​ដដែល​នោះ​ ក៏​មានការ​លើក​ឡើង​ពី​ការ​ឃុំខ្លួន​រយៈពេល​វែង​ លើ​មន្ដ្រី​ អា​ដ​ហុ​ក​ និង​មន្ដ្រី​ គ​.​ជ​.​ប​ ដោយ​មិន​បាន​សវនាការ​ជំនុំជម្រះ​៕

Share

Image
Image
Image