ប្រធានាធបតីហ្វីលីពីន Rodrigo Duterte បានប្រាប់ទៅប្រទេសចិនជាថ្មីម្តងទៀត កុំឱ្យលួចស្ថាបនាកោះសិប្បនិម្មិត ថ្មីទៀតនៅប្រជុំកោះសមុទ្រចិនខាងត្បូង ដែលក្រុងម៉ានីលថាជាការបង្កហេតុ។
លោក Rodrigo Duterte បានបញ្ជាក់ដូចនេះ ស្របពេលដែលមានសេចក្តីរាយមកថា ចិនបានបញ្ជូននាវាល្បាត និងនាវាបូមខ្សាច់ទៅកាន់សមុទ្រចិនខាងត្បូងនៅប្រជុំកោះស្ត្រាតលី ឬ កោះស្កាបូរ៉ូ ដែលហ្វីលីពីន ចាត់ទុកថាជាផ្នែកមួយនៃដែនទឹករបស់ខ្លួន។
ចិនបានស្ថាបនា កោះសិប្បនិម្មិតបាន១០កោះរួចហើយ នៅសមុទ្រចិនខាងត្បូង ដោយយិកកោះទាំងនោះធ្វើជាមូលដ្ឋាននៃតំបន់ទេសចរណ៍ និងមូលដ្ឋានកងទ័ពរបស់ចិន។
លោក Rodrigo Duterte បាននិយាយថា សម្រាប់ហ្វីលីពីន មិនបានធ្វើអ្វីទេនៅតំបន់នោះរហូតមកដល់ពេលនេះ ព្រោះហ្វីលីពីន គោរពគោលការណ៍អន្តរជាតិ។តែយ៉ាងនេះក្តីក្រសួងការបរទេសចិនបានបដិសេធ ថា ខ្លួនគ្មានសកម្មភាពអ្វីនៅលើកោះដែលមានជម្លោះនោះទេ ។
កាលពីចុងឆ្នាំ២០១៥ តុលាការមជ្ឈិត្តការអន្តរជាតិបានសម្រេចឱ្យហ្វីលីពិន មានសីទ្ធិធ្វើសកម្មភាពមួយចំនួននៅប្រជុំកោះស្ត្រាតលី ប៉ុន្តែលោក Rodrigo Duterte ដែលជាប្រធានាធិបតីថ្មី មិនបានយកសិទ្ធិអំណាចរបស់តុលាការអន្តរជាតិនេះ ទៅអនុវត្តនោះទេ ដោយសារតែចិនព្រមានធ្វើសង្គ្រាម ៕CNA