en     km
en     km

ក្រសួងសុខាភិបាល​កំពុង​វិនិច្ឆ័យ​លើ​ក្រុមហ៊ុន​លក់​ទឹកដោះមនុស្ស​ទៅ​ក្រៅ​ប្រ​ទស​

Share

​ភ្នំពេញ​៖​ ក្រសួងសុខាភិបាល​ នៅ​ថ្ងៃ​ទី​២៣​ ខែមីនា​នេះ​ នៅ​ពុំ​ទាន់​សម្រេច​ច្បាស់លាស់​អំពី​ក្រុម ហ៊ុន​នាំ​ទឹកដោះមនុស្ស​ទៅ​លក់​នៅ​សហរដ្ឋអាមេរិក​នោះ​ទេ​។​ ក្រុមហ៊ុន​នេះ​ត្រូវ​ព្យួរ​ការ​លក់​ទឹកដោះ​ស្ត្រី​ទៅ​កាន់​សហរដ្ឋអាមេរិក​ដោយហេតុ​ថា​ក្រុមហ៊ុន​នេះ​មិន​ទាន់​ទទួល​បានការ​អនុញ្ញាតិ​ជា​ផ្លូវការ​ពី​រដ្ឋាភិបាល​នៅឡើយ​ង​។​

 

អ្នកមកផ្តល់ទឹកដោះឲ្យក្រុមហ៊ុន«គុណមាតា»នៅខណ្ឌមានជ័យរាជធានីភ្នំពេញ។ប្រភពរូបភាព៖ក្រុមហ៊ុន«គុណមាតា»
អ្នកមកផ្តល់ទឹកដោះឲ្យក្រុមហ៊ុន«គុណមាតា»នៅខណ្ឌមានជ័យរាជធានីភ្នំពេញ។ប្រភពរូបភាព៖ក្រុមហ៊ុន«គុណមាតា»

ក្រសួងសុខាភិបាល​នៅ​មិន​ទាន់​ធ្វើការ​សម្រេចចិត្ត​បែប​ណា​នៅឡើយ​ដើម្បី​កំណត់​វាសនា​ក្រុមហ៊ុននាំ ចេញ​ទឹកដោះមនុស្ស​ទៅ​កាន់​សហរដ្ឋអាមេរិក​នោះ​។​​

សេចក្តីរាយការណ៍​ព័ត៌មាន​នានា​បង្ហាញ​ថា​ក្រុម ហ៊ុន​អា​មេ​រិ​ក​ឈ្មោះ​ Ambrosia​ Labs​ បាន​ផ្អាក​ការ​បញ្ជា​ទិញ​ទឹកដោះ​ម្តាយ​ពី​ក្រុមហ៊ុន​«​គុណមាតា​»​កាលពី​ស​ប្តា​ហ៍​មុន​។​ក្រុមហ៊ុន​«​គុណមាតា​»​គឺជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ធ្វើការ​នាំ​ចេញ​នូវ​ទឹកដោះមនុស្ស​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​សហរដ្ឋអាមេរិក​។​

លោក​រដ្ឋមន្ត្រី​ ម៉​ម​ ប៊ុ​ន​ហេង​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ ក្រសួងសុខាភិបាល​បាន​បង្កើត​គណៈកម្មាធិការ​ប្រជុំ​បន្ទាន់​មួយ​ ដើម្បី​ពិនិត្យ​ទៅ​លើ​ការ​ចែកចាយ​ទឹកដោះ​ម្តាយ​ធម្មជាតិ​។​ «​គណៈកម្មាធិការ​កំពុង​ប្រជុំ​គ្នា​នេះ​ ហើយ​យើង​នឹង​ពិនិត្យ​លើ​រា​បាយ​ការណ៍​របស់​គណៈកម្មាធិការ​នេះ​។​ ចង់​និយាយ​ថា​ ការ​ធ្វើ​អាជីវ កម្ម​ដូចនេះ​ មិន​សម​ស្រប​ទៅ​និង​ប្រទេស​យើង​ទេ​។​»morm-bun-heng-01

ពី​ខែមិថុនា​ ឆ្នាំ​ ២០១៦​មក​ ក្រុមហ៊ុន​«​គុណមាតា​»​ទិញ​ទឹកដោះ​ធម្មជាតិ​ពី​ស្ត្រី​ខ្មែរ​ ដែល​ភាគច្រើន​មាន​ជីវភាព​ក្រីក្រ​។​

ភាគី​ក្រុមហ៊ុន​បញ្ជា​ទិញ​ទឹកដោះ​ម្តាយ​ពី​ស្ត្រី​ខ្មែរ​ បាន​ទទួលស្គាល់​ថា​ក្រុមហ៊ុន​នេះ​មិន​ទាន់​មាន​ភាព​ស្របច្បាប់​ពេញលេញ​នៅឡើយ​ដោយសារ​ក្រុមហ៊ុន​នេះ​មិន​ទាន់​មាន​អាជ្ញា​ប​ណ្ណ័​ពី​ក្រសួងសុខាភិបាល​នៅឡើយ​។​

អ្នកស្រី​ សុ​ ភក្តី​ ជា​បុ​គ្គិល​បម្រើ​ការ​នៅ​ក្រុមហ៊ុន​«​គុណមាតា​»​បាន​មាន​ប្រសាសន៍​ថា​ ក្រុមហ៊ុន​នេះ​ បាន​ផ្អាក​ដំណើរ​ជាង​ពី​រស​ប្តា​ហ៍​មក​ហើយ​ ក្រុមហ៊ុន​បញ្ជា​ទិញ​របស់​អា​មេ​រិ​ក​ ឈ្មោះ​ Ambrosia​ Labs​ ផ្អាក​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​របស់​អ្នកស្រី​។​

​អ្នកស្រី​ ភក្តី​ បាន​រៀបរាប់​ថា​ ស្រី្ត​ប្រមាណ​ ២០​ នាក់​ ក្នុង​មួយ​ថ្ងៃ​បាន​មក​បូមទឹក​លក់​ឲ្យ​ក្រុមហ៊ុន​ ដោយ​ការ​ស្ម័​ក្រ​ចិត្ត​។​ «និយាយទៅជីវភាពគាត់ខ្វះខាត់ ហើយណាមួយគាត់សំបូរទឹកដោះច្រើន ហើយ យើង យកស្រ្តីដែលកូនគាត់ចាប់ពី ៦ខែ ឡើងទៅ បានយើងទទួលឲ្យគាត់ផ្តល់ទឹកដោះ ដោយសារកូន គាត់ អាចញុំាអាហារបំប៉ន់អ្វីបន្ថែម ហើយកូនគាត់បៅទឹកដោះអត់អស់ ក៏បានមកឲ្យយើង។»

ទឹកដោះ​ដែល​បូម​ចេញពី​ដើមទ្រូង​ស្ត្រី​កំពុង​មាន​បុត្រ​នោះ​ត្រូវ​ក្រុមហ៊ុន​ច្រក​នៅ​ក្នុង​ថង់​ប្លា​ស្ទិ​កដោយ​មាន​លេខ​កូដ​សម្គាល់​ច្បាស់លាស់​តាម​ម្ចាស់​ទឹកដោះ​និ​មួយៗ​។​ ហើយ​ទឹកដោះ​ត្រូវ​បង្កក​ទុក​ក្នុង​ទូរ​ទឹកកក់​ ដើម្បី​នាំ​ចេញ​នៅ​សហរដ្ឋអាមេរិក​។​

ម្តាយ​ដែល​អាច​ផ្តល់​ទឹកដោះ​ត្រូវ​មានកូន​អាយុ​ចាប់​ ៦​ ខែ​ឡើង​ទៅ​។​ ម្តាយ​ដែល​មក​លក់​ទឹកដោះ​នៅ​ក្នុង​ក្រុមហ៊ុន​«​គុណមាតា​»​ តម្រូវ​ឲ្យ​បូម​យក​ទឹកដោះ​តែ​ពិ​រ​ដងគត់​ក្នុង​មួយ​ថ្ងៃ​។​ ក្នុង​សមាមាត្រ​អា​មេ​រិ​កមួយ​ឱន​ឬ​ប្រហែលជា​៣០​មី​លី​លី​ត្រ​តម្លៃ​ ២០០០​ រៀល​ឬ​ស្មើនឹង​៥០​សេន​លុយ​ដុល្លារ​អា​មេ​រិ​ក​។​ នេះ​បើ​តាម​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​។​

បន្ទាប់​ពី​ក្រសួង​ផ្អាក​បណ្តោះអាសន្ន​មិន​ឲ្យ​ក្រុមហ៊ុន​«​គុណមាតា​»​ នាំ​ចេញ​ទៅ​ឲ្យ​ក្រុម​អា​មេ​រិ​ក​ បុ​គ្គិល​បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ការ​បិទ​ក្រុមហ៊ុន​ ដែល​នាំ​ឲ្យ​បាន​បង់​ការងារ​ និង​ប្រាក់​ចំណូល​។​

តាម​រយៈ​វី​ឌី​អី​ឃ្លី​ប​ ដែល​បាន​បង្ហោះ​នៅ​ក្នុង​យូ​ធូប​របស់​ក្រុមហ៊ុន​«​គុណមាតា​»​ អ្នក​ស្ត្រី​ ឈឿ​ន​ ម៉​យ​ ដែល​បាន​លក់​ទឹកដោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​«​គុណមាតា​»​ បាន​អំ​នាវ​កុំ​ឲ្យ​ក្រសួង​បិទ​ក្រុមហ៊ុន​នេះ​។​«​ជួយ​ឲ្យ​ក្រុមហ៊ុន​និង​បន្ត​ទៀត​ ពួក​ខ្ញុំ​និង​បាន​ទៅ​មុខ​ទៀត​ ពួក​ខ្ញុំ​ពិន​បាក​ទៅ​លក់ដូរ​តាម​រោងចក្រ​ ឬ​ភៀសខ្លួន​ទៅ​ធ្វើការ​នៅ​ប្រទេស​ក្រៅ​ គេ​ធ្វើបាប​ វាយ​ដុំ​ច្រំ​ធាក់​ និង​ឆ្ងាយ​ពី​កូន​ទៀត​។​»​

ដូច​គ្នា​នេះ​ដែរ​ ម្តាយ​លក់​ទឹកដោះ​ម្នាក់​ទៀត​គឺ​ អ្នក​ស្ត្រី​យ៉ែ​ម​ ច​ន្នី​ បាន​រៀបរាប់​ថា​ អ្នកស្រី​បាន​លក់​ទឹកដោះ​ឲ្យ​ក្រុមហ៊ុន​នេះ​ ជា​លើក​ទី​២​ ហើយ​ ពោល​គឺ​ចាបតាំងពីរ​កូន​ទី​មួយ​មក​ម្ល៉េះ​។​

អ្នក​ស្ត្រី​ច​ន្នី​ បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា​ ក្រុមហ៊ុន​នេះ​ផ្តល់​ប្រាក់​ចំណូល​បាន​សមរម្យ​ ប្រសិនបើ​ក្រុមហ៊ុន​នេះ​បិទ​អ្នក​មិនដឹង​ប្រកប​របរ​អ្វី​ឡើយ​។​«​ពួក​ខ្ញុំ​កំពង់​ថា​ពិបាកចិត្ត​អត់​ចង់​ឲ្យ​គាត់​បិទ​ទេ​ ព្រោះ​ស្ត្រី​ខ្មែរ​យើង​នៅ​ប្លុក​ស្ទឹង​មាន​ជ័យ​ភាគច្រើន​ជា​អ្នក​អេ​ដស​ន៍​ចាយ​។​ ពួក​ខ្ញុំ​ទៅ​ពិនិត្យ​សុខភាព​អត់​បង់លុយ​ គាត់​ចំនាយ​ឲ្យ​(​ក្រុមហ៊ុន​)​ ហើយ​ពេទ្យ​ល្អៗ​ទៀត​។​»

ទោះបី​យ៉ាងណា​ លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ម៉​ម​ ប៊ុ​ន​ហេង​  បាន​អះអាង​ថា​ ការ​ទិញ​ លក់​ទឹកដោះ​ គឺ​ មិន​ត្រូវ​តាម​គោលការណ៍​ច្បាប់​កម្ពុជា​ឡើយ​។​

អង្គការ​មូលនិធិ​សហប្រជាជាតិ​ ដើម្បី​កុមារ​ ហៅ​ថា​ UNICEFE​ បាន​ថ្កោលទោស​ក្រុមហ៊ុន​អា​មេ​រិ​ក​ឈ្មោះ​ថា​ Ambrosia​ Labs​ ករណី​បញ្ជា​ទិញ​ទឹកដោះ​ម្តាយ​ធម្មជាតិ​ពី​ស្ត្រី​ក្រីក្រ​ខ្មែរ​នេះ​។​ អង្គការ​នេះ​ចាត់​ទុក​ថា​ ការ​ទិញ​ លក់​ទឹកដោះ​ម្តាយ​ប្រៀប​ដូច​ជា​ការ​លក់ដូរ​កោសិកា​មនុស្ស​ដែរ​៕

 

Share

ព័ត៌មានទាក់ទង

Image