en     km
en     km

ក្រសួងមហាផ្ទៃ​ប្រាប់​ឲ្យ​ CNRP​ ប្តូរ​ចេញ​ពាក្យស្លោក​ «​ដូរ​មេឃុំ​បម្រើ​បក្ស​ ដាក់​មេឃុំ​បម្រើ​រាស្ត្រ​»

Share

ក្រសួងមហាផ្ទៃនៅថ្ងៃពុធទី២៣មីនានេះបានចេញសេចក្ដីបង្គាប់ប្រាប់ទៅគណបក្សសង្គ្រោះជាតិឱ្យប្ដូរពាក្យស្លោកដែលថា​ «​ ដូរមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ​»​ ដោយរកឃើញពាក្យនេះប៉ះពាល់រដ្ឋធម្មនុញ្ញតែគណបក្សសង្គ្រោះជាតិថាមិនអាចធ្វើតាមបានទេនៅពេលនេះ

លោកសេរីវឌ្ឍនៈជូនសេចក្ដីរាយការណ៍

 

 លោក ស ខេង និងលោក កឹម សុខា ជួបគ្នានៅមន្ទីររដ្ឋសភាពកាលពីថ្ងៃទី៧ ធ្នូ ឆ្នាំ២០១៦។
លោក ស ខេង និងលោក កឹម សុខា ជួបគ្នានៅមន្ទីររដ្ឋសភាពកាលពីថ្ងៃទី៧ ធ្នូ ឆ្នាំ២០១៦។

ការ​បង្គាប់​របស់​ក្រសួងមហាផ្ទៃ​ដែល​ប្រាប់​បក្ស​ប្រឆាំង​ឱ្យ​ដូរ​ចេញ​ពាក្យស្លោក​ «​ ដូរ​មេឃុំ​បម្រើ​បក្ស​ ដាក់​មេឃុំ​បម្រើ​រាស្ត្រ​»​ ធ្វើ​ឡើង​ ក្នុង​លិខិត​តែ​មួយ​ ដោយ​ជូនដំណឹង​ថា​ សមាជ​ គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី​២​មីនា​ ជ្រើសតាំង​ ប្រធាន​និង​អនុប្រធាន​បក្ស​ ផ្ទុយ​នឹង​លក្ខន្តិកៈ​ របស់​បក្ស​នេះ​ ។​  

​តែ​លិខិត​ជូនដំណឹង​នេះ​ បាន​បង្គាប់​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ប្ដូរ​ចេញ​ពា​ក្ស​ស្លោក​នេះ​ ដោយ​បាន​បញ្ជាក់​ ថា​ មាន​ខ្លឹមសារ​ផ្ទុយ​ស្មារតី​រដ្ឋ ធម្មនុញ្ញ ​ឆ្នាំ​១៩៩៣​  ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ និង​ច្បាប់​ស្ដី​ពិការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ និង​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់​។​

​ទាក់ទិន​នឹង​លិខិត​របស់​ក្រសួងមហាផ្ទៃ​  អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ យឹ​ម​សុវណ្ណ​ មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា​ គណបក្ស​នឹង​ ចោទសួរ​រឿង​ផ្ទាល់​ ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដើម្បី​ ធ្វើការ​បំភ្លឺ​ពិស្ដារ​ទៀត​។​

​​អ្វី​ដែល​នាំ​ឱ្យ​ក្រសួងមហាផ្ទៃ​បង្គាប់​ទៅ​បក្ស​ប្រឆាំង​ដូចនេះ​  បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​បក្ស​កាន់​អំណាចបាន​ចេញ​លិខិត​ទាមទារ​ឱ្យ​ បក្ស​ប្រឆាំង​ដូរ​ពាក្យស្លោក​នេះ​ចេញ​ ដោយ​អះអាង​ថា​ ជា​ការ​ញុះញុង​នឹង​ប្រមាថ​ដល់​មេឃុំ​ដែល​កំពុង​បំរើ​រាស្ត្រ​។​

​ចំណែកឯ​អ្នក​ឃ្លាំមើល​បញ្ហា​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា​ មិន​យល់​ឃើញ​ដូចនេះ​ទេ​។​លោក​ សំ​ គន្ធា​មី​ នាយក​ប្រតិប​ត្តិ​អង្គការ​ NIFEC​ បាន​និយាយ​ថា​ សេចក្ដី​បង្គាប់​របស់​ក្រសួង​មហាផ្ទៃ​អាច​ប៉ះពាល់​សេរីភាព​នៃ​ការ​ប្រើ​សារ​នយោបាយ​នៅ​រដូវ​បោះ​ឆ្នោត​ ។​ ប៉ុន្តែ​ លោក​ទទូច​ឱ្យ​បក្ស​កាន់​អំណាច និង​ប្រឆាំង​រក​មតិរួម​គ្នា​លើ​បញ្ហា​ដែល​មិន​ចុះសម្រុង​គ្នា​នេះ​។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា​ ពាក្យស្លោក​នេះ​ គេ​បាន​ប្រើ​ម្ដង​នៅ​ក្នុង​រដូវ​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤​ កាលពី​ ឆ្នាំ​២០១២​ ហើយ​ពេល​នោះ​ គេ​ថា​ ម្ដេច​គ្មាន​ប្រតិកម្ម​៕​  

Share

Image
Image
Image