ខេត្តព្រះសីហនុ៖ សត្វដំរីព្រៃជំទង់មួយក្បាលបានឆក់ស្លាប់ភា្លមៗ កាលពីយប់ថ្ងៃទី ២១ ខែ មីនា នៅខេត្តព្រះសីហនុ។ ខ្មោចដំរីនេះត្រូវអាជ្ញាធកប់នៅក្នុងសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ នៅព្រឹកថ្ងៃទី ២៣ ខែមីនានេះ។
ដំរីព្រៃស្ទាវឈ្មោលមួយក្បាលបានងាប់ភ្លាមៗក្រោយពីឆក់ខ្សែភ្លើងកាលពីយប់រំលងអាធ្រាតថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៧ ក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
នេះគឺជាឧបទេវហេតុដ៏កម្រមួយដែលកើតឡើងចំពោះសត្វព្រៃដែលជាប្រភេទសត្វដែលកំពុងស្ថិតក្រោមការគំរាមកំហែងនេះ។
គ្រោះថ្នាក់នេះ បានកើតឡើងនៅពេលដែលសត្វដំរីទៅពិតនឹងបង្គោលខ្សែភ្លើងដែលតភ្ជាប់ពីទំនប់វារីអគ្គីសនីគិរីរម្យ ឆ្ពោះមកកាន់រាជធានីភ្នំពេញ។ បង្គោលភ្លើងដែលសត្វដំរីស្ទាវទៅពិតនោះបានបាក់ដូលទៅនឹងដីរួចបានឆក់សម្លាប់សត្វដំរីនោះភ្លាម។
លោក ពុំ វុទ្ធី មន្ត្រីរដ្ឋាលព្រៃឈើប្រចាំ ស្រុកកំពងសិលា ខេត្ត កោះកុង បានអះអាងថាអាជ្ញាធរនៃក្រសួងបរិស្ថានបានសម្រេចយកដំរីឈ្មោលជំទង់នេះទៅកប់នៅក្នុងសួនសត្វភ្នំតាម៉ៅ ក្នុងខេត្ត តាកែវ។ «ឥឡូវនិងថ្នាក់លើសម្រេចយកទៅកប់នៅសួនសត្វភ្នំពេញតាម៉ៅ។»
ជាមួយគ្នានេះលោក ម៉ែង ជូ ជំទប់ទី១ នៅស្រុកកំពងសិលា បានរៀបរាប់ប្រាប់វិទ្យុស្ត្រីថា «ឈ្មោល ទៅត្រដុសអង្អែលសសរគោមដែក(បង្គោលអគ្គីសនី)រហូតដល់វារលំពេលវារលំក៏ឆក់»។
សូមបញ្ជាក់ថាដំរីព្រៃបានពិតផ្តួលបង្គោលភ្លើងរលំដួលចំនួនប្រាំមួយមកហើយក្នុងឃុំអូរបាក់រទេះ នេះ។ប៉ុន្តែមិនដែលមានគ្រោះថ្នាក់ដល់ពួកសត្វទាំងនេះទេ។ វារលែងដំរីស្ទាវនេះប៉ុណ្ណោះដែលរងគ្រោះថ្នាក់។ គេនៅមិនទាន់ដឹងពីវ័យរបស់ដំរីរងគ្រោះនេះទេ៕