គណៈឱសថការីនៃក្រសួងសុខាភិបាល បានប្រកាសនៅថ្ងៃនេះថាមិនមានថ្នាំប្រភេទប៉ារ៉ាសេតាម៉ុល P-500 ដែលមានផ្ទុកមេរោគអេដស៍នោះទេ។ ថ្នៃប៉ារ៉ាសេតាម៉ុលគឺជាប្រភេទឱសថសំរាប់បំបាត់ការឈឺចាប់និងបញ្ចុះកំដៅ។
ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះមានការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុកជាច្រើនដែលថាមានថ្នាំ ប៉ារ៉ាសេតាម៉ុលដែលមានផ្ទុកមេរោគម៉ាជូប៉ូ(Machupo)ហើយមេរោគនេះអាចសម្លាប់មនុស្សបាន។
គណៈឱសថការី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ថ្នាំ paracetamol P-500 នេះ ជាឱសថដែលពុំបានចុះបញ្ជីកានៅក្រសួងសុខាភិបាលទេ។ ហើយវាក៏ពុំមានចរាចរណ៏នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជានោះដែរ៕
Post Views: 177