ព្រះបាទឥន្ទ្រវរ្ម័នទី២ បានឡើងគ្រងរាជ្យបន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៧ ជាបិតាព្រះអង្គតែប្រវត្តិសាស្ត្រមិនបានបញ្ជាក់ ថាតើបុត្រអង្គណាមួយបានឡើងសោយរាជ្យស្នងពីព្រះបិតា ត្បិតអីព្រះអង្គមានព្រះរាជបុត្រច្រើន។
គេគិត ថា ព្រះរាជាអង្គនេះប្រហែលជាព្រះរាជបុត្ររបស់ព្រះនាងឥន្ទ្រទេវី។ព្រះបាទឥន្ទ្រវរ្ម័នទី២ ទ្រង់បានខិតខំគ្រប់គ្រងថែរក្សាព្រះរាជាណា ចក្រ ដ៏ធំ ដែលជាកេរ្តិ៍តំណែលរបស់ព្រះបិតា ព្រះអង្គ។ តាមអ្នកប្រវត្តិសាស្ត្រ ព្រះបាទឥន្ទ្រវរ្ម័នទី២បានឡើងគ្រងរាជ្យ បន្តពីព្រះបិតាព្រះអង្គ នៅឆ្នាំ១២១៨ រហូតដល់ ឆ្នាំ ១២៤៣។ ក្នុងរជ្ជកាលរបស់ព្រះអង្គ ផ្ទៃដីកម្ពុជា មិនបានរួញតូចឡើយ។
ព្រះអង្គត្រូវបានព្រះបិតាឱ្យទៅសោយរាជ្យ នៅ ប្រទេសចម្ប៉ា ខណៈប្រទេសនេះ ស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ ដែនដីអង្គរ។ នៅពេលព្រះអង្គសោយរាជ្យនៅ ចម្ប៉ា ស្ដេចអង្គនេះបានលើកទ័ពទៅ វាយដាយវៀត។ តែព្រះអង្គមិនបានសោយរាជ្យចប់សព្វគ្រប់ទេ ដោយសារមានការជ្រែក រាជ្យពីស្ដេចក្រាញមួយអង្គ។ ស្ដេចជ្រែករាជ្យនេះមានព្រះនាមថា ព្រះបាទជ័យវរ្ម័នទី ៨។ ដើម្បីជ្រាប បន្ថែមទៀត សូមស្ដាប់ការបកស្រាយរបស់លោកសាស្ត្រាចារ្យ ប្រវត្តិសាស្ត្រ វង់ សុធារ៉ា តាមរយៈការសាកសួររបស់អ្នកស្រី កឹម សុគន្ធី ដូចតទៅ៖