រដ្ឋមន្ដ្រីការបរទេសសហរដ្ឋអាមេរិក Rex Tillerson បានសរសេរលិខិតទៅមេដឹកនាំព្រឹទ្ធសភាដោយទទូចឱ្យផ្ដល់សច្ចាប័នប្រទេស Montenegro ជាសមាជិកថ្មី នៃអង្គការយោធាណាតូ ដោយនិយាយថា វាមានអត្ថប្រយោជន៍សម្រាប់សហរដ្ឋអាមេរិក។
ក្នុងលិខិតរបស់លោក ចុះនៅថ្ងៃទី ០៧ មិនា ដែលត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ៍ ទី២១ បានសរសេរថា ៖«អាមេរិកគួរតែគាំទ្រ ការធ្វើសមាហរណកម្មប្រទេស Montenegro អោយចូលជាសមាជិកអង្គការណាតូ អោយបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ដែលលោកថា ប្រទេសតូចមួយនេះ ក៏ជាកំលាំងមួយផងដែររបស់ណាតូ។
ប្រទេស Montenegro ជាផ្នែកមួយនៃទ្វីបអឺរ៉ុប ។ ប្រទេសនេះ ចាប់ផ្ដើមកែទម្រង់ការដឹកនាំតាមបែប្រជាធិបតេយ្យនឹងប្រព័ន្ធការពារជាតិយកលំនាំសហភាពអឺរ៉ុប។ ប៉ុន្ដែអ្វីដែលនាំអោយអាមេរិកមានការចាប់អារម្មណ៍លើប្រទេសតូចមួយនេះ គឺដោយសារតែរុស្ស៊ីជាមហាអំណាចមួយផងដែរ កំពុងតែមានមហ្ឆិចតាចង់ច្បាមយកប្រទេសតូចនេះជាសម្ព័ន្ធភាពរបស់ខ្លួន។
បច្ចុប្បន្នអង្គការណាតូ មាន ២៨ប្រទេស តែអង្គការនេះ អាមេរិកជាអ្នកនាំមុខគេ បន្ទាប់មកអង់គ្លេស បារាំង និងកាណាដា ដែលជាសម្ព័ន្ធភាពយោធាលោកខាងលិច៕ Reuters