en     km
en     km

ក្រសួងមហាផ្ទៃ​ ប្រកាស​ថា​ សមាជ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខុសច្បាប់​

Share

​ភ្នំពេញ​៖​ក្រសួងមហាផ្ទៃ​បាន​ជូនដំណឹង​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​សមាជ​វិសាមញ្ញ​ជ្រើសរើស​ប្រធាន​ និង​អនុប្រធាន​ថ្មី​ របស់​គណបក្ស​នេះ​ កាលពី​ពេល​កន្លង​ទៅ​គឺ​ខុសច្បាប់​។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ​ ចេញ​កាលពី​ថ្ងៃ​ទី​២២​ មីនា​ ឆ្នាំ​២០១៧​។​
ministry-h
សេចក្តី​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ ស​ ខេ​ង​ បាន​បញ្ជាក់​ថា​ បើ​ផ្អែក​តាម​លក្ខន្តិកៈ​របស់​គណបក្ស​ ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួងមហាផ្ទៃ​ ចុះ​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០១៣​ សមាជ​វិសាមញ្ញ​ បោះ​ឆ្នោត​ជ្រើសតាំង​លោក​ កឹ​ម​ សុខា​ ជា​ប្រធាន​ លោក​ ប៉ុ​ល​ ហំ​ម​ លោកស្រី​ មូរ​ សុខ​ហួរ​ និង​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ ជា​អនុប្រធាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​បាន​អនុវត្ត​ផ្ទុយ​នឹង​ប្រការ​៤៧​ ត្រេ​ទី​២​ នៃ​លក្ខន្តិកៈ​គណបក្ស​។

​ក្រសួង​បាន​បញ្ជាក់​ទៀត​ថា​ សមាជ​នេះ​ខុស​លក្ខន្តិកៈ​ដោយ​អាណត្តិ​នៅ​សល់​មាន​រយៈពេល​តិច​ជាង​១៨​ខែ​ គិត​ត្រឹម​កាល​បិ​រ​ច្ឆេ​ទ​ដែល​លោក​ សម​ រ​ង្ស៊ី​ បាន​លាលែង​ចេញ​  ពី​តំណែង​ជា​ប្រធាន​គណបក្ស​នៅ​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​។​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ធ្វើ​សមាជ​វិសាមញ្ញ​ កាលពី​ថ្ងៃ​ទី​២​ មីនា​ ឆ្នាំ​២០១៧​ ជ្រើសរើស​ប្រធាន​ និង​អនុប្រធាន​ថ្មី​ បន្ទាប់​ពី​លោក​ សម​ រ​ង្ស៊ី​ បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​បក្ស​កាលពីដើម​ខែកុម្ភៈ​៕

Share

ព័ត៌មានទាក់ទង

Image