en     km
en     km

​មេធាវី​៖​ សាលាឧទ្ធរណ៍​មិន​ឱ្យ​លោក​គឹ​មសុ​ខនៅ​ក្រៅ​ឃុំ​គឺជា​លេស​ប៉ុណ្ណោះ​

Share

ភ្នំពេញ៖ ​លោក​មេធាវី​ការពារ​ក្ដី​អ្នកវិភាគ​ រិះគន់​បក្ស​កាន់​អំណាច​ បាន​ប្រតិកម្ម​ ទៅ​នឹង​សាលា​ ឧរ​ទ្ធ​ណ៍​ ដែល​បាន​ច្រាន់ចោល​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​​កូនក្ដី​គឺ​លោក​គឹ​ម​សុខ​ ដោយ​ បាន​ហៅ​ សេចក្ដីសម្រេច​ មិន​ឱ្យ​ លោក​គឹ​ម​ សុខ​នៅ​ក្រៅ​ឃុំ​ ថា​ ជា​ការ​សម្រេច​មួយ​ មិន​យុត្តិធម៌​ ឡើយ ​។​

ស្តាប់សំឡេង៖

jung-chhu-ngy

 

​លោក​ គឹ​ម​ សុខ​ អ្នកវិភាគ​បញ្ហា​សង្គម​ និង​នយោបាយ​ ត្រូវ​បាន​ចាប់ខ្លួន​ កាលពី​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ បន្ទាប់​ពី​លោក​ចូលខ្លួន​ទៅ​បំភ្លឺ​ តាម​បណ្តឹង​របស់​មេធាវី​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។​

​តុលាការ​រាជធានី​ភ្នំពេញ​ បាន​ចោទប្រកាន់​អ្នកវិភាគ​មិន​សំចៃមាត់​រូប​នេះ​ ចំនួន​ពីរ​ គឺ​បទ​ «​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ៍​ និង​បរិហា​កេរ្តិ៍​ ជា​សាធារណៈ​»​។​ ប៉ុន្តែ​ មេធាវី​ការពារ​ក្ដី​ អ្នកវិភាគ​រូប​ បាន​ចាត់​ទុក​ការ​ឃុំខ្លួន​មិន​ស្របច្បាប់​ដោយ​សម្រេច​ប្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​។​

​ការ​សុំ​នៅ​ក្រៅ​ត្រូវ​បាន​ច្រានចោល​ ជា​ថ្មី​ទៀត​ ដោយ​លោក​ ងួ​ន​ អ៊ី​ម​ ចៅក្រម​សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ទី​ ២២​ ខែ​ មីនា​ ឆ្នាំ​ ២០១៧​នេះ​ ។​
​លោក​ ជួង​ ជូ​ងី​ មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ កឹ​ម​ សុខ​ បាន​ប្រាប់​អ្នករាយការណ៍​ព​ត៌​មាន​ថា​ ការ​ សំអាង​ហេតុ​ថា​ ដើម្បី​បញ្ចប់​បទល្មើស​កុំ​ឲ្យ​កើត​ឡើងជា​ថ្មី​ និង​ រក្សា​ជនជាប់ចោទ​នៅ​ក្នុង​ការ​ឃុំខ្លួន​គឺ​ ដើម្បី​ឲ្យ​តុលាការ​ចាត់ការ​តាម​នីតិវិធី​គឺ​ មិន​សម​ហេតុផល​ឡើយ​។​

​លោក​ ជួង​ ជូ​ងី​ ៖«​នៅ​ក្នុង​បទ​ចោទ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ និង​បទ​បរិហា​កេរ្តិ៍​ជា​សាធារណៈ​ពី​មហាជន​ឃើញ​មានការ​ចោទប្រកាន់​ភ្លាម​ មហាជន​អត់​អាច​សន្និដ្ឋាន​ភា្ល​ម​ថា​ពិតជា​មាន​បទល្មើស​ទេ​ ព្រោះ​បទ​ញុះញង់​នេះ​មិន​បាន​បង្ក​ព្យសនកម្ម​ផ្ទាល់​ចេញពី​ការ​វិភាគ​តាម​វិទ្យុ​អាស៊ី​សេរី​របស់​លោក​ កឹ​ម​ សុខ​ ទេ​»​។​

​ជុំវិញ​ការ​បដិសេធ​នេះ​ លោក​មេធាវី​ការពារ​លោក​ កឹ​ម​ សុខ​ បាន​សម្រេច​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត​។​ ​យ៉ាងណា​ក៏​ដោយ​ វិទ្យុ​ស្ត្រី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​បាន​ទេ​ជុំវិញ​ ការ​ជំទាស់​របស់​លោក​មេធាវី​ជួន​ជូ​ងី​ ពី​លោក​ ងួ​ន​ អ៊ី​ម​ ចៅក្រម​សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍​ ដោយ​គ្មាន​ប្រភព​ទាក់ទង​។​

​លោក​ គឹ​ម​សុខ​ ត្រូវ​បាន​ មេធាវី​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​  កាលពី​ថ្ងៃ​ទី​ ១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៧​  បាន​ប្តឹង​  បន្ទាប់​ពី​អ្នកវិភាគ​រូប​នេះ​ធ្វើ​អត្ថាធិប្បាយ​នៅ​ក្នុង​វេទិកា​វិទ្យុ​អាស៊ី​ទាក់ទិន​ឃាតកម្ម​លើ​ លោក​បណ្ឌិត​ កែម​ ឡី​។​ ​មេធាវី​របស់​សម្តេច​បាន​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ ៥០​ម៉ឺន​ដុល្លារ​ពី​លោក​ គឹ​ម​ សុខ​ និង​ស្នើ​ឱ្យ​តុលាការ​ផ្តន្ទាទោស​តាម​ច្បាប់​។​

​អង្គការសិទ្ធិមនុស្ស​ ជាតិ​ និង​អន្តរជាតិ​ ចាត់​ទុក​ ការ​ឃុំខ្លួន​លោក​ គឹ​ម​សុខ​ ថា​ជា​ វិធានការ​ បំបិទ​ សំឡេង​ អ្នក​ រិះគន់​៕​ ​

 

Share

ព័ត៌មានទាក់ទង

Image