en     km
en     km

រដ្ឋ​អាជ្ញា​កូរ៉េ​ខាងត្បូង​សាកសួរ​លោកស្រី​ប៉ាក​ ជិត​២២​ម៉ោង​ទើប​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​

Share

អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​ប៉ាក​ គួ​ន​ហេ​ ដែល​ត្រូវ​បាន​តុលាកា​រដ្ឋធម្មនុញ្ញ​ដកហូត​អំណាច​បាន​ត្រឡប់​ទៅ​គេហដ្ឋាន​របស់​លោកស្រី​វិញ​ នៅ​ព្រឹក​ព្រល​ម​ថ្ងៃ​ពុធ​នេះ​ បន្ទាប់​ពី​រដ្ឋ​អាជ្ញា​បាន​ឃាត់ខ្លួន​និង​សាកសួរ​ហូត​ដល់​ ២២​ម៉ោង​។​

park-kunhey

លោកស្រី​មានទឹក​មុខស្ងួត​ ហើយ​ដើរ​សំដៅ​ចូល​រថយន្ដ​ភា្ល​ម​ដោយ​មិន​និយាយ​មួយ​ម៉ាត់​ទៅ​កាន់​អ្នក​សារព័ត៌មាន​ទោះបី​ អ្នក​សារព័ត៌​មានបាន​ចោទសួរ​លោកស្រី​ជា​ច្រើន​សំនួរ​ក៏​ដោយ​។​

​ពួក​រដ្ឋ​អាជ្ញា​បាន​ចោទសួរ​លោកស្រី​ប៉ាក ជុំវិញ​សំណុំរឿង​ឧក្រិដ្ឋ​មួយ​ពាក់ព័ន្ធ​អំពើ​ពុក​រលួយ​និង​បំពាន​អំណាច​រដ្ឋ​។​ ​ទោះជា​យ៉ាងនេះ​ក្ដី​រដ្ឋ​អាជ្ញា​ មិន​បាន​ប្រាប់​ថា​ ត្រូវ​កោះហៅ​លោកស្រី​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ណា​នោះ​ទេ​។​

​លោកស្រីប៉ាក​ នៅ​ឆ្នាំ​នេះ​ មាន​អាយុ​ ៦៥​ឆ្នាំ​ ។​ លោកស្រី​គឺជា​ប្រធានាធិបតី​ដំបូង​គេ​នៅ​សាធារណរដ្ឋ​កូរ៉េ​ដែល​ត្រូវ​បាន​ទម្លាក់​ពី​អំណាច​ដោយ​តុលាកា​រដ្ឋធម្មនុញ្ញ​ថ្ងៃ​ទី​ ១០​ មិ​នា​ ។​

​សំណុំរឿង​របស់​លោកស្រី​ប៉ាក ប្រសិនបើ​រក​កំហុស​ឃើញ​ គឺ​ លោកស្រី​ អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ ១០​ឆ្នាំ​។​ ក្នុង​សំណុំរឿង​នេះ​ បណ្ដាល​ឱ្យ​មនុស្ស​ជិត​ស្និទ្ធ​លោកស្រី​ យ៉ាងតិច​ ៤​នាក់​ត្រូវ​បាន​រដ្ឋ​អាជ្ញា​ចាប់ខ្លួន​ ក្នុង​នោះ​មាន​ លោកស្រី​ ឆ​យ​ ស៊ុន​ស៊ី​ល​ មិត្តភក្ដិ​របស់​លោកស្រី​ និង​ប្រធាន​ក្រុមហ៊ុន​ SAMSUNG​ ។​

អ្វី​ដែល​នាំ​អោយ​លោកស្រី​ប៉ាក​ជួប​រឿង​បែប​នេះ​ ដោយសារ​តែ​លោកស្រី​ ឆ​យ​ ស៊ុន​ស៊ី​ល​ ប្រើប្រាស់​តួនាទី​របស់​លោកស្រី​ ប៉ាក​ ជំរិត​យក​ប្រាក់​ពី​ក្រុមហ៊ុន​មូលនិធិ​មនុស្សធម៌​មួយ​ចំនួន​៕CNA

Share

ព័ត៌មានទាក់ទង

Image