សិង្ហបុរី ៖ ក្នុងការប្រកួតកីឡាស្នុកឃ័រពិភពលោកវគ្គផ្តាច់ព្រ័ត្តនៅ ឆ្នាំ១៩៨៥ លោក Dennis Taylor បានយកជ័យជំនះ លើលោក Steve Davis ដែលមានអ្នកទស្សនាជាង ១៨ លាននាក់ នៅលើការផ្សាយផ្ទាល់ពីស្ថានីយទូរទស្សន៏របស់ប្រទេសអង់គ្លេស។
បទពិសោធន៍ជាង ៣២ឆ្នាំកន្លងផុតទៅ នៅតែមានអ្នកដែលអាក់អន់ស្រពន់ចិត្តជាមួយនឹងលទ្ធផលនៃការប្រកួតជើងឯកស្នុកឃ័រពិភពលោកនៅឆ្នាំ២០១៧នេះ ដែលលទ្ធផលគឺ ១៨ទល់នឹង ១៧។
នៅក្នុងការប្រកួតដ៏ជក់ចិត្តដិតអារម្មណ៏ អំពីការប្រកួតជើងឯកស្នុកឃ័រពិភពលោកឆ្នាំនេះផ្នែកស្ត្រី នៅប្រទេសសិង្ហបុរី កាលពីថ្ងៃចន្ទ ទី២០នេះ គឺកញ្ញា Ng On Yee ជាកីឡាការនីមកពីទីក្រុង ហុងកុង បានទម្លាក់កញ្ញា Vidya Pillai ដែលជាកីឡាការនីពីប្រទេសឥណ្ឌា នៅក្នុងវគ្គផ្តាច់ព្រាត់ ដោយផ្តួលគូប្រកួត បុកបញ្ជូលគ្រាប់ខ្មៅចុងក្រោយបង្អស់។
ភាពតានតឹងនៅវគ្គផ្តាច់ព្រាត់ ដែលមានអ្នកទស្សនាជាង ៣៣៦៥ នាក់ ដែលផ្សាយបន្តផ្ទាល់តាមរយៈ គេហទំព័រ YouTube កាលពីម៉ោង ១:៣០នាទីយប់នេះថ្ងៃចន្ទ។
ថ្វីបើ ការប្រកួតនេះ មានភាពតានតឹងយ៉ាងណាក៏ដោយ លោកJason Ferguson ដែលជាអ្នករៀបចំការប្រកួត បាននិយាយថា៖ « ថ្ងៃអនាគតខាងមុខ កីឡាស្នុកឃ័រ នេះនិងល្បីខ្លាំងនៅអាស៊ី ហើយពួកយើងនឹងយកកីឡាការនីពី អាស៊ីទៅប្រកួតដណ្តើមជើងឯកនៅសហរដ្ឋអាមេរិកនាពេលឆាប់ៗខាងមុខនេះ ហើយអ្នកទាំងនោះពីគឺជាកីឡាការនី ដែលមានសក្តានុពល និង ពោរពេញទៅដោយសមត្ថភាព»៕