en     km
en     km

ឧបនាយករដ្ឋមន្ត្រី​ ម៉ែ​ន​ សំ​អន​ ៖​ វិស័យ​អប់រំ​កម្ពុជា​នៅ​មាន​បញ្ហា​ប្រឈម​នៅ​ទ្បើ​យ​(មានសំឡេង)

Share

​ភ្នំពេញ​ ៖​ លោកស្រី​ ម៉ែ​ន​ សំ​អន​ ឧបនាយករដ្ឋមន្ត្រី​ លើក​ទ្បើ​ង​ ថា​វិស័យ​អប់រំ​កម្ពុជា​នៅ​មាន​បញ្ហា​ ប្រឈម​នៅ​ទ្បើ​យ​។​ ថ្លែង​ក្នុង​ស​ន្និ​បាទ​ប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំ​ លោកស្រី​បាន​សង្កត់ធ្ងន់​ទៅ​លើ​ការ​ពង្រឹងគុណភាព​ក្នុង​វិស័យ​អប់រំ​។​

 

សន្និបាតដែលប្រារព្ធធ្វើនៅថ្ងៃអង្គារទី២១ខែមិនានេះក្នុងទីក្រុងភ្នំពេញ។
សន្និបាតដែលប្រារព្ធធ្វើនៅថ្ងៃអង្គារទី២១ខែមិនានេះក្នុងទីក្រុងភ្នំពេញ។

«​ពង្រឹងគុណភាព​អប់រំ​និង​គុណភាព​ធនធានមនុស្ស​គឺជា​កត្តា​សំខាន់​សំរាប់​ភាពរឹងមាំ​នៃ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​។​»​ លោកស្រី​ ម៉ែ​ន​ សំ​អន​ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​សភា​ ព្រឹទ្ធសភា​ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំ​។

​សន្និបាត​ដែល​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​អង្គារ​ទី​២១​ខែ​មិ​នា​នេះ​ក្នុង​ទីក្រុង​ភ្នំពេញ​សំរាប់​រយៈពេល​បី​ថ្ងៃ​។​ ប៉ុន្តែ​ ដំណាលគ្នា​នេះ​ លោកស្រី​ ម៉ែ​ន​ សំ​អន​ ដើម្បី​ធានា​ដល់​ការ​សំរេច​ទិស​ដៅ​នេះ​ក្រសួង​អប់រំ​ យុវជន​ និង​កី​ទ្បា​ត្រូវ​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ដូច​ជា​៖«​គុណភាព​អប់រំ​ គុណភាព​គ្រូ​ តុល្យភាព​រវាង​ថ្នាក់រៀន​ និង​ចំនួន​សិស្ស​ដែល​ចេះ​តែ​កើន​ទ្បើ​ង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ និង​ភាព​ស៊ីសង្វាក់​គ្នា​រវាង​ការ​អប់រំ​ និង​ការ​បណ្តុះបណ្តាល​ និង​ទីផ្សារ​ការងារ​»​។​

ឆ្លើយ​តប​នឹង​ការ​លើក​ទ្បើ​ង​នេះ​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​ និង​កី​ទ្បា​ លោក​ ហង់​ ជួនណា​រ៉ុ​ន​ ទទួលស្គាល់​ថា​ការ​លើកកំពស់​គុណភាព​អប់រំ​គឺជា​កត្តាចាំបាច់​ក្នុង​ពេល​នេះ​។​«​ទី​១​គឺ​ពង្រឹងគុណភាព​អប់រំ​បើសិន​មាន​តែ​សញ្ញាបត្រ​ប៉ុន្តែ​មិន​មានគុណ​ភាព​ក៏​មិន​អាច​ទៅ​រក​ការងារ​ធ្វើ​បាន​ល្អ​ដែរ​ អ​ញ្ចឹ​ង​បានជា​ក្រសួង​ពង្រឹងគុណភាព​ពីក្រោម​មក​តែ​ម្តង​ពី​ថ្នាក់​ទី​១-៣​ រហូត​ដល់​ឧត្តម​សិក្សា​ ទី​២​ ការ​ផ្តល់​ឱកាស​ឱ្យ​បាន​កាន់តែ​ច្រើន​ឱ្យ​សិស្ស​ហ្នឹង​អាច​ទទួល​បាន​ប្រឹក្សា​អាជីព​»​។​

ចាប់តាំងពី​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​ ២០១៣​មក​ រាជរដ្ឋាភិបាល​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រឹត​បន្តឹង​គុណភាព​អប់​រំជា​ច្រើន​ មាន​ជា​អាទិ៍​ការ​ពង្រឹងគុណភាព​អប់រំ​តាម​រយៈ​ការ​រឹត​បន្តឹង​ក្នុង​ពេល​ប្រឡង​ ការ​ផ្តល់​ជំនួយ​ក្នុង​ការ​បង្រៀន​បន្ថែម​លើ​ម៉ោង​ដែល​មាន​ស្រាប់​ និង​ការ​ពង្រឹង​ការ​រឹត​បន្តឹង​គុណភាព​នៅ​តាម​សាលា​ឯកជន​ផង​ដែរ​។​

លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ ទ​ទូល​ស្គាល់​ថា​នា​ពេល​ចុង​ក្រោយ​នេះ​ការ​ដាក់​ចេញ​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​អប់រំ​ក្នុង​ការ​កែទម្រង់​វិស័យ​អប់រំ​ស៊ីជម្រៅ​មានការ​រីក​ចំរើន​គួរ​ឱ្យ​កត់សម្គាល់​។​

ទោះជា​យ៉ាំ​ង​ណា​លោក​ សន​ ជ័យ​ លើក​ឡង​ថា​ការ​ទទួល​បាន​សេវា​អប់រំ​នឹង​ទទួល​រង​ផល​ប៉ះពាល់​ ប្រសិនបើ​យុវជន​បញ្ចប់​ការ​សិក្សា​ ដោយ​មិន​មាន​ទីផ្សារ​ការងារ​គ្រប់គ្រាន់​នោះ​។​«​យើង​ចង់បាន​នូវ​យុទ្ធសាស្ត្រ​រួម​មួយ​ឧទាហរណ៍​ថា​ក្រសួង​អប់រំ​លើកយក​យុទ្ធសាស្ត្រ​ពង្រឹងគុណភាព​អប់រំ​ ជាមួយ​គ្នា​ហ្នឹង​វិស័យ​ផ្សេងៗ​ វិស័យ​ការងារ​ វិស័យ​ដែល​ត្រូវការ​ធនធានមនុស្ស​ដែល​ចេញពី​ផ្នែក​អប់រំ​ត្រូវ​តែ​ប្រឹងប្រែង​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ពលរដ្ឋ​ ក្រុម​និស្សិត​បញ្ចប់​ថ្នាក់ឧត្តម​សិក្សា​ទទួល​បាន​អត្ថប្រយោជន៍​សមរម្យ​ ដូច​ជា​ប្រាក់​បៀ​វ​ត្សិ៍​»​។​

តាម​ លោក​ ហង់​ ជួនណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​ និង​កី​ទ្បា​ ក្រសួង​អប់រំ​ ទទួល​បាន​វឌ្ឍនភាព​ជា​ច្រើន​ក្នុង​ការ​កែទម្រង់​របស់​ខ្លួន​កន្លង​មក​៕


Share

ព័ត៌មានទាក់ទង

Image